កៅ សីហា ! ស៊យ ជាន់ស៊យ ទើបតែអស់ ១,០០០ដុល្លារ ពីកម្មវិធី Hell or Heaven ពេលនេះ ជួបគ្រោះថ្នាក់....
-

បងប្អូនប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះលោក  កៅ សីហា ដែលជាអ្នកដឹកនាំនៅក្នុងហង្សមាស ទើបតែបាត់បង់ទឹកប្រាក់ចំនួន១,០០០ដុល្លារ ពីកម្មវិធី Hell or Heaven នៅក្នុងពេលថ្មីៗនេះ កម្មវិធីHell or Heaven របស់ហង្សមាសពេលនេះកំពុងតែជួបរឿងក្តៅគគុក ព្រោះត្រូវបានមហាជនជាច្រើនទូទាំងប្រទេសបានធ្វើការរិះគន់ទៅលើកម្មវិធីមួយនេះយ៉ាងចាស់ដៃ ព្រោះតែមូលហេតុដោយសារតែ លោក កៅ សីហា បានឆ្លើយសំនួរត្រូវ ក៏ប៉ុន្តែបែរជាត្រូវបានកម្មវិធី ថាជាចម្លើយខុស ទើបធ្វើឲ្យលោកត្រូវបាត់បង់ទឹកប្រាក់ចំនួន១,០០០ នៅក្នុងពេលនោះដែរ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះមហាជននៅលើបណ្តាញសង្គមហ្វសប៊ុកបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែលោក លោក កៅ សីហា  បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានភ្ចាប់មកជាមួយនិងសារមួយឃ្លារថា "  “ស៊យ! ហេតុអីបានជាខ្ញុំ? ខ្ញុំនៅមានភារៈច្រើនណាស់លោកអើយ ម៉េចក៏មកត្រូវបាក់ផុយៗចឹង?”។

បន្ទាប់ពីបានឃើញដូច្នេះហើយមហាជនជាច្រើន ក៏ដូចជាអ្នកលេងបណ្តាញសង្គម មានក្តីបារម្ភចំពោះរូបលោកជាខ្លាំង ព្រោះមិននឹកស្មានថា លោកត្រូវមកជួបរឿងស៊យផ្ទួនៗគ្នាបែបនេះទេ។យ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានជូនពរលោកឲ្យឆាប់ជាពីរបួស ដើម្បីអាចបំពេញការងារក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។