កំសត់ណាស់...វិដេអូអប់រំ ពីអ្នកនាងស្រីអូន ពិតជាធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនជាប់...(មានវិដេអូ)
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ពីវត្តមានបងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានបង្ហាញពីវិដេអូជាលើកទី២ និយាយពីជំងឺបាក់ទឹកចិត្ត ដែលធ្វើឲ្យមហាជនស្ទើរស្រក់ទឹក ។ តើជំងឺមួយនេះពិតជាគ្មានវិធីព្យាបាលទេមែនឬ?


នៅក្នុងវិដអូ អប់រំមួយនេះ ចង់បង្ហាញពីការជំងឺបាក់ទឹកចិត្ត រហូតឈានដល់ថ្ងៃមួយអ្នកគិតខ្លី តែអ្នកក៏អាចមានវិធីក្នុងដោះស្រាយ និងព្យាបាលជំងឺមួយបានដោយ ខ្លួនឯង ។ បើសិនអ្នកដឹងថាអ្នកមានជំងឺមួយនេះហើយ អ្នកត្រូវទៅពិគ្រោះយល់ជាមួយនឹងគ្រូពេទ្យដែលមានជំនាញ ឬក៏កុំព្យាយាមនៅតែម្នាក់ ព្រោះថាការនៅតែម្នាក់ឯង និងធ្វើឲ្យអ្នកគិតរឿងជាច្រើន នៅក្នុងចិត្ត វាដូចជាមានមនុស្សរាប់លានចេញមកពីចិត្តរបស់អ្នក ឲ្យអ្នកគិតតែរឿងមិនល្អ គិតតែរឿងចង់សម្លាប់ខ្លួន ។ អ្នកអាចចំណាយពេលទៅហាត់ប្រាណ ឬទៅធ្វើរឿងផ្សេងដូចជាការងារ សង្គម​ ការងារស្ម័គ្រចិត្ត ជាដើម។ ជំងឺបាក់ទឹកចិត្ត​ មិនមែនកើតមានតែចំពោះអ្នកក្រនោះទេ អ្នកមានក៏កើតជំងឺនេះដូចគ្នា ។ 


បើយើងរៀនរស់នៅឲ្យមានតំលៃ នោះជីវិតយើងនិងមិនធ្លាក់នៅក្នុងរណ្តៅទុកនោះទេ។ មួយវិញទៀត អ្នកត្រូវតែបង្រៀនចិត្តខ្លួនឯង ឲ្យរឹងមាំ នៅពេលដែលយើងមានចិត្តរឹងមាំហើយនោះ ក្តីកង្វល់ ទុក្ខសោក ក្តីព្រួយបារម្ភ និងមិនអាចយកឈ្នះអ្នកបានឡើយ ។​ ជាធមម្មតា មនុស្សយើងតែងតែនិយាយជាមួយ មនុស្សជាច្រើន នៅជុំវិញខ្លួន តែអ្នកភ្លេចហើយថា រាល់ថ្ងៃនេះ អ្នកដែលបាននិយាយជាមួយខ្លួនអ្នកដែរឬទេ? 


ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានតំលៃ ចូលប្រើជីវិតមួយនេះ ឲ្យបានល្អនោះអ្នកនឹង រស់នៅដោយមានក្តីសុខ និងសុភមង្គល​ជារៀងរហូតទៅ។


សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖ 


ប្រភព៖​ ស្រីអូន សម្រស់ធម្មជាតិ