សូមចូលរួមសោកស្តាយចំពោះគ្រោះថ្នាក់ក្រឡាប់រថយន្ត និងរំលែកទុកដល់បងប្អូនកម្មករពី២រូបដែលទទួលមរណៈភាពដោយសារក្រឡាប់រថយន្តនៅថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩
វេលាម៉ោងប្រហែល ០៧ និង ១០នាទីព្រឹក ចំណុចគ្រោះថ្នាក់ស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករនិយោជិតក្រឡាប់ទៅម្ខាងថ្នល់ ដែលមានកម្មករនិយោជិតក្នុងរថយន្តសរុបចំនួន ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១៧ នាក់ (ស្លាប់ចំនួន ០២ នាក់) និងបានបញ្ជូនបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន ១៦ នាក់*ភ្នាក់ងារបសសប្រចាំការនៅមន្ទីរពេទ្យបង្អែកទាំងពីរ និងមន្ត្រី បុគ្គលិកប.ស.សខេត្តស្វាយរៀងកំពុងចាំសម្របសម្រួលជាបន្ទាន់ជាលោគ្រូពេទ្យ។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាដែលធ្វើដំណើនៅលើដងផ្លូវសូមមេត្តាកំបើកបរនៅក្នុងល្បឿនលឿនពេក ហើយត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក កំវានិងជែងគ្នានៅលើផ្លូវដែលតូចចង្អៀតអីពីព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសឡានដឹកកម្មករ សូមបើកបរដោយការប្រុងប្រយ័ត្ន ពីព្រោះមានមនុស្សច្រើនណាស់ដែលទុកជីវិតលើតៃកុងឡានបើតៃកុងឡានមិនចេះគិតដូចនៅក្នុងហេតុការណ៍នេះអញ្ចឹងមានស្លាប់និងរបួសច្រើនណាស់។








