កាន់តែក្តៅហើយ...លោក K01 មិនទទួលយកការបកស្រាយ របស់លោកមាស រិទ្ធីនោះទេ ហើយមហាជនក៏មិនទទួលស្គាល់ដែរ...(មានវិដេអូ)
-

កាលពីពេលថ្មីៗនេះ មានករណីដ៏កក្រើកមួយធ្វើឲ្យមហាជនមានការមិនពេញចិត្ត ចំពោះកម្មវិធី ឋានសួគ៍ឬឋាននរក របស់ទូរទស្សន៍ហង្សមាស HDTV  ដែលបានយកសំនួរ ទៅកាន់លោក កៅ សីហា ដែលមានខ្លឹមសារថា "តើយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។


ដោយឡែកបើយោងតាមលោកកៅ សីហា បានឆ្លើយថា ដោយជ្រើសរើសយកចំលើយ A.  ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចំលើយរបស់កម្មវិធី គឺចំលើយ B. ៣ប្រភេទ ទៅវិញ គឺមានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។


ទន្ទឹមនឹងនេះ លោក K01 បានបង្ហោះសារថា​"K01ស្នើរសុំ ហង្សមាស រួចហើយ អីឡូវ ស្នើរបងរិទ្ធីវិញម្តង ចាំកាលទៀត បងមាស រិទ្ធី រឿងកំពុងតែក្តៅ កំពុងតែល្បី ហេតុអ្វីបងមិននិយាយមក ព្រោះមិនថាតែK01ទេ មហាជនទៅទាំង ប្រទេ កំពុងតែរងចាំ នៅកាបកស្រាយពីហង្សមាស ក្នុងរឿងផ្លូវ គោកបែងចែកជាប៉ុន្មាន ប្រភេទនេះ"។


ជាក់ស្តែងនៅប៉ុន្មាននាទីមុននេះ លោកក៏បានធ្វើការឡាយផ្ទាល់​ ដោយមិនព្រមទទួលយកចំលើយ ពីការបកស្រាយរបស់លោក មាស រិទ្ធី ដែលជាពិធីករដ៏ល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាសនោះទេ។ 


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន ក៏មានការមិនពេញចិត្តចំពោះការបកស្រាយរបស់លោក មាស រិទ្ធី នោះឡើយ៕


មានវិដេអូ៖



ប្រភព៖ Satawath FC 20