ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះបានកើតមានក្តីអាណិតអាសូរយ៉ាងខ្លាំងដោយសារតែមានស្រ្តីម្នាក់គាត់លំបាកខ្លាំងហើយរត់កង់បីដើម្បីយកលុយចិញ្ចឹមកូននិងផ្គត់ផ្គង់ក្នុងគ្រួសាររបស់គាត់ថែមទៀតផង ដោយការធ្វេសប្រហែសទើបបណ្តាលឲ្យកង់បីរបស់ខ្លួនទៅបុកគូទឡានសេរីទំនើបមួយគ្រឿង បណ្តាលឲ្យបាក់បែក ភ្លាមៗនោះស្រាប់តែម្ចាស់ឡានចុះមកភ្លាមស្រាប់តែឃើញឡានរបស់ខ្លួនបែក ហើយក្រេឡេកទៅមើលអ្នកបើកបុខគ្នាជាមនុស្សស្រីហើយគ្នាបានត្រឹមតែលើកដៃសំពះសំុអង្វរទាំងញ័រដៃដើម្បីសូមក្តីមេត្តានិងក្តីអាណិតពីម្ចាស់ឡាន ថាគាន់គ្មានលុយសងទេ គាត់លំបាកណាស់ ទើបធ្វើឲ្យម្ចាស់ឡានកើតក្តីអាណិតដល់គាត់ខ្លាំងណាស់ និងមិនបានទាមទារសំណងអ្វីទេ ហើយក៏បានបញ្ចប់រឿងត្រឹមនិងទៅ។

យ៉ាងណាមិញបើរយោងទៅតាមសម្តីរបស់បងស្រីម្នាក់ដែលជាម្ចាស់ឡាន ហើយមានគណនីហ្វេសប៊ុកថា Sean Mani STDR បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " គ្រាន់តែចុះមកភ្លាមលើកដៃសំពះឡើងញ័ រន្ធត់ចិត្តបាត់ហើយខ្ញុំ
ទៅជាមិនខឹងបែជាអាណិតគាត់ទៅវិញ មិនដឹងទារសំណងយ៉ាងមេចទេ?? គ្នាជាស្រីខំរត់តុកៗដើម្បីចិញ្ចឹមកូន លើកកទី១របស់ខ្ញុំដែរជួបមនុស្សស្រីរត់តុកៗ អាណិតមនុស្សស្រីដូចគ្នា??"។ សូមទស្សានវីដេអូខាងក្រោម៖






