កាលពីពេលថ្មីៗនេះ មានករណីដ៏កក្រើកមួយធ្វើឲ្យមហាជនមានការមិនពេញចិត្ត ចំពោះកម្មវិធី ឋានសួគ៍ឬឋាននរក របស់ទូរទស្សន៍ហង្សមាស HDTV ដែលបានលើកយកសំនួរ មួយមកសួរកាន់លោក កៅ សីហា ដែលបានសួរថា "តើយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។
ដោយឡែកបើយោងតាមលោកកៅ សីហា បានឆ្លើយថា ដោយជ្រើសរើសយកចំលើយ A. ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចំលើយរបស់កម្មវិធី គឺចំលើយ B. ៣ប្រភេទ ទៅវិញ គឺមានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។
ទន្ទឹមនឹងនេះ ក្រោយពីបានស្តាប់ការបកស្រាយ របស់លោក មាស រិទ្ធី ដែលជាពីធីករដ៏ល្បីឈ្មោះម្នាក់ ប្រចាំព្រះរាជាណាចក្រកម្ពុជាហើយនោះ ធ្វើឲ្យមហាជនមានការមិនពេញចិត្តជាខ្លាំង ហើយធ្វើការខមិនជាច្រើន ។ មហាជនក៏ដូចជាលោក K01 ពិតជាមិនអាចទទួលយកបានទេ ចំពោះការបកស្រាយរបស់លោកមាស រិទ្ធី ។
បើចំលើយឆ្លើយមក មានលក្ខណៈខុសគ្នា បែបនេះ តើឲ្យប្អូនដែលកំពុងតែរៀនសូត្រ នឹងឆ្លើយយកសំនួរមួយណា? ហើយតើចំលើយមួយណាជាចំលើយពិតប្រាកដនោះ។

បើយោងតាមគណនីហ្វេសប៊ុករបស់ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន បានបង្ហោះសារបញ្ជាក់ឲ្យបានកាន់តែច្បាស់ថា "ចូរឈ្វេងយល់ពីផ្លូវ ដើម្បីជៀសវាងការខុសឆ្គង
ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖
១). ផ្លូវថ្នល់ និង
២). ផ្លូវដែក
ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖
១). ផ្លូវជាតិ
២). ផ្លូវខេត្ត
៣). ផ្លូវលំ(ផ្លូវជនបទ) និង
៤). ផ្លូវរុក្ខបាល
ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖
១). ផ្លូវគោក
២). ផ្លូវទឹក និង
៣). ផ្លូវអាកាស ។
អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន..!!ដោយរាប់អាន??។
យ៉ាងណាមិញក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "បើប្រឡងហើយសិស្សយកចម្លើយតាមសៀវភៅណឹង មុខជាក្រសួងឲ្យធ្លាក់គ្រប់គ្នាហើយ ចឹងចម្លើយណឹងមិនអាចធ្វើឲ្យមានភាពចំណេញដល់សិស្សានុសិស្សថ្នាក់ទី៩ទេ ផ្ទុយទៅវិញវាធ្វើឲ្យសិស្សវិលមុខហើយ។ អ្នកដែលរៀនគឺភាគច្រើនចេញពីការអប់រំ ចឹងគួរតែយកក្រសួងអប់រំជាគោល"។ មានអ្នកខ្លះទៀតបានចូលមកខមិនថា "សិស្សរាប់ម៉ឺននាក់នឹងវិលមុខហើយពេលនេះព្រោះរៀនតាមក្រសួង"។ និងមានអ្នកខ្លះទៀតបានខមិនថា សិស្សកាន់តែមិនច្បាស់ព្រោះមិនដឹងថាគួរសម្រេចចិត្តយកចម្លើយណាជាចម្លើយត្រឹមត្រូវ"។









មានវិដេអូ៖