អាណិតណាស់ ! ប្រពន្ធធ្លាក់ឈាមទាំងថ្លុកៗស្រែករកប្តី រីឯលោកប្តីជាមន្ត្រីមានស្រីថ្មីមកដាក់ពាក្យប្តឹងលែងលះប្រពន្ធទៀត....
-

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលមួយដោយសារតែ​ ប្ដីជាមន្ត្រីនគរបាល ពន្លត់អគ្គិភ័យ ចាប់ដៃគ្នា ជាមួយស្ត្រីជាប្រពន្ធតាមប្រពៃណី រហូតមានកូនប្រុសអាយុ៤ឆ្នាំម្នាក់ហើយ និងម្នាក់ទៀត អាយុ៤ខែក្នុងពោះ បែរជាប្ដីរត់ចោលប្រពន្ធកូន ទៅបង្កាត់ភ្លើងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយស្រីថ្មីទៅវិញ។ តែទោះយ៉ាងណាស្ត្រីជាប្រពន្ធបានស៊ូទ្រាំពពោះតែម្នាក់ឯងរហូតដល់សម្រាលបានកូនម្នាក់ទៀត ស្រាប់តែប្ដី ទៅប្ដឹងតុលាការ សុំលែងលះប្រពន្ធ ថែមទៀត។

បើតាមគណនេយ្យហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធឈ្មោះ Din Din បានបង្ហោះរៀបរាប់សម្ដីចេញពីចិត្ត កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយថែមទាំងផ្ញើប្ដីអោយនារីដែលជាប្រពន្ធ​ក្រោយប្ដី​របស់ខ្លួនជួយមើលថែជំនួសខ្លួនផង។

ខ្លឹមសារទាំងស្រុងបានសរសេរថា «ល្អតែមើល ស្អាតតែរូប សម្ដីថ្លៃ សំដែងសមនិយាយសម ពូកែសំដែង ទាំងស្រីទាំងប្រុស តែធាតុពិត អាប្រុសក៏ថោក មីស្រីវិញចរិកធូថ្លៃ ខ្វះប្រុសយកប្ដីគេ ហើយសម្ដីបាន​ទៀត អាប្រុសវិញសិតតែស្បថ មិនទាក់ទងធាតុពិត មើលទៅឡូយណាស់ សមណាស់ ធ្វើខ្លួនដូចអត់មាន​រឿងអី នាងអើយលោកអើយ មិនទាន់ចប់ទេ ហ៊ានធ្វើចឹងផង សាហាវទាំងប្រុសទាំងស្រី ខ្លាំងជាងគេ​អាប្រុសខ្វះ​ទំនួលខុសត្រូវ រមើលគុណ ស្រីល្អផ្ញើរប្ដីផង មើលថែម្នាក់និងអោយល្អផង តិចទៀតទៅបាន​កូនពីរបី វាបញ្ចេញចរិកដើម ធ្វើដាក់នាងឯងវិញទៅប្រឹងតិចទៅនាង នាងឯងខ្លាំងតិចទៀត ទៅមាន​អ្នកខ្លាំងជាងនាងឯងទៀត ថោកណាស់មិនជេរ នាំអោយថោកមាត់ទេ ចាំទុកអាប្រុសចរិកធូថ្លៃ អ្នក​ឯងជេរកូនៗសិតតែកើតមកអោយងាប់ ឡូវអ្នកឯងបើកភ្នែកអ្នកឯងមើលទៅកូនខ្ញុំមេចវិញ។

លោកឯងមានចិត្តកាចសាហាវជាងសត្វតិរច្ឆាទៀតយកទៅស្រីល្អថែប្រុសល្អរបស់នាងឯងផងទៅ រត់ចោលកូនតាំងពីកូនអាយុ៤ខែក្នុងពោះ កូនប្រុសបង អាយុ៤ឆ្នាំ ដោយសារនាងឯងដឹង​ហើយលឺហើយថា ម្នាក់និងមានកូនប្រពន្ធនាងឯងនៅតែទាក់ទង ហើយសម្ដីថ្លៃទៀត អាប្រុស​វិញវក់និងស្រី ទុកកូនប្រពន្ធដូចសត្វ មិនខ្វល់អាក្រក់រកលេខដាក់គ្មានទេលើលោក»។

បើតាមគណនេយ្យហ្វេសប៊ុករបស់ឈ្មោះBong Rothanakដែលជាប្អូនបង្កើតតស្ត្រីជាប្រពន្ធ បានបង្ហោះសារបន្ថែមថា «មើលមុខអោយហើយចុះបងប្អូនប្រពន្ធធ្លាក់​ឈាមទាំងថ្លុកៗ ស្រែករកប្តី តែប្តីបែបជា ដេកអោបស្រី ធ្វើមិនដឹង ប្រពន្ធរកការងារអោយល្អធ្វើមាន​បាន បែបជាបែកគំនិតមានស្រី ធ្វើបាបចិត្តប្រពន្ធដេកអោបស្រី ហឺហា ធ្វើមិនដឹង ហើយដាក់ពាក្យ បណ្តឹងទារលែងប្រពន្ធទៅវិញ (ជួយគិតផងមើល)

គួរបញ្ចាក់ផងដែរថា ស្ត្រីជាប្រពន្ធមានឈ្មោះ យឺន ករុណា អាយុ២៨ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា នាយកដ្ឋាន ព្រះបរមរាជវាំង ស្នាក់នៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកឯប្ដីឈ្មោះ អេង ឃាង អាយុ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលពន្លត់អគ្គិភ័យ អាសយដ្ឋាន ផ្ទះលេខ៨០៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។