អីគេរឿងតិចតួច...លោក អុឹម ជីវ៉ា ថាគ្រាន់តែកំហុសតិចតួចមួយទេ កន្លងមកមានទូរទស្សន៍ ផ្សេងក៏មានកំហុសដោយអចេតនាដូចគ្នា...
-

នៅមុនបន្តិច នៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា "រឿងកន្លងផុតអោយវាផុតទៅចុះ ..! ក៏ប៉ុន្តែបើចង់អោយបងប្អូនអស់ចម្ងល់អ្នកគ្រប់គ្រងការផលិតត្រូវចេញមកមកបកស្រាយអោយបានត្រឹមត្រូវ តែបើថាផ្លូវគោកមានបីប្រភេទមិនត្រឹមទេ សូមអ្នកផលិតកម្មវិធីជួយកែតម្រូវឡើងវិញ បើនិយាយពីភូមិវិទ្យាថ្នាក់ទី៩វិញគឺចម្លើយមាន៣ប្រភេទខុសហើយ ! ហេតុអីខ្ញុំអះអាងថាខុសព្រោះខ្ញុំអុឹមជីវ៉ាក៏ជាអតីតសិស្សពូកែចំណាត់ថ្នាក់លេខ២ប្រចាំរាជធានីភ្នំពេញដែរ ហើយកាលខ្ញុំប្រលងទូទាំងរាជធានីភ្នំពេញគឺសំនួរនេះក៏មានក្នុងវិញ្ញាសារដែលខ្ញុំប្រលងដែរ កាលនោះគឺខ្ញុំតំណាងអោយសិស្សពូកែប្រចាំវិទ្យាល័យឥន្រ្ទទេវី ។


ហើយបើចង់ដឹងច្បាស់អាចទាក់ទងទៅក្រសួងសាធារណៈការបាន តើចម្លើយផ្លូវគោកមាន២ឬ៣ដឹងហើយ ។

សូមបងប្អូនស្វែងយល់ពីផ្លូវ(តាមច្បាប់) ,

+ ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖១.ផ្លូវថ្នល់ និង ២.ផ្លូវដែក។

+ ផ្លូវ ថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖១. ផ្លូវជាតិ ២.ផ្លូវខេត្ត ៣. ផ្លូវលំ(ផ្លូវជនបទ) និង ៤.ផ្លូវរុក្ខបាល ។

+ ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖១.ផ្លូវគោក២.ផ្លូវទឹក និង៣.ផ្លូវអាកាស ។


ខ្ញុំក៏សូមកោតសសើទូរទស្សន៍ហង្សមាសដែលបានបង្កើតកម្មវិធីកម្សាន្តសប្បាយទាក់ទងទៅនិងចំនេះដឹងទូទៅអោយទស្សនិកជនបានទស្សនា គ្រាន់តែកំហុសតិចតួចមួយទេវាគ្មានទៅស្អីទេកន្លងមកក៏មានកម្មវិធីទូរទស្សន៍ផ្សេងក៏មានកំហុសដោយអចេតនាដូចគ្នា ឯទូរទស្សន៍ខ្លះមានកំហុសខ្លាំងជាងហង្សមាស១០០ដងទៀត មិនមែនមានតែហង្សមាសមួយទេ ។


ខាងលើគ្រាន់តែជាគ្រាន់តែជាមតិកែតម្រូវក្នុងន័យស្ថាបនាទេ គ្មានចេតនាផ្ចាញ់ផ្ចាល់ណាមួយឡើយ ឬតែស្កតាមគេឡើយ សូមបងប្អូនរិះគន់ដើម្បីស្ថាបនា កុំរិះគន់ជាន់ពន្លិច ខ្មែរសាមគ្គីខ្មែរឈ្នះ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"៕


ប្រភព៖ អុឹម ជីវ៉ា