រំភើបណាស់...តារាសម្តែងចំនួន២រូប បាននាំយកថវិការ និងអង្ករ ជូនដល់តារាសម្តែងជើងចាស់ចំនួនបីរូប ដែល...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សិល្បករ សិល្បការិនី ០២រូប តំណាងសមាគមសិល្បករខ្មែរ បាននាំយកថវិកាមូលនិធិសិល្បករចាស់ជរា និងអង្ករ ជាប្រចាំខែដល់សិល្បករជើងចាស់ចំនួន ០៣រូប រួមមាន៖


១.លោកតា មិន សារិន, ២.លោកតា គ្រៀវ, ៣.លោកតា ចៅ ចាន់ណារី។ សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​ បានចូលរួមត្រេកអរ និងអាណិតខ្លាំងណាស់ ចំពោះតារាកំប្លែងជើងចាស់ ដែលបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ក្រោយពីបានផ្តល់សំណើចដល់មហាជនកាលពីពេលកន្លងមក៕


ប្រភព៖ Heng Loong