ប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ហើយថាលោក អភិបាលខេត្តព្រះសីហនុថ្មីលោក គួច ចំរើន ដែលទើបនិងតែងតាំងលោកបានក្តីគោរពស្រឡាញ់ខ្លាំងណាស់ពីសំណាក់បងប្អូនជនរួមជាតិទូទាំងប្រទេស មិនថានៅតែក្នុងខេត្តព្រះសីហនុទេគឺនៅគ្រប់ខេត្តទាំង ព្រោះពួកគាត់ចង់បានមន្ត្រីថ្នាក់ដឹកនាំល្អដូចជាលោក អភិបាលខេត្ត គួច ចំរើន អញ្ចឹង។

ហើយនៅក្នុងពេថ្មីៗនេះ លោកឯកឧត្តម ហ៊ុន ជា ដោយសារតែនិកលោក គួច ចំរើន ខ្លាំងពេកក៏បានស្កាត់ទៅជួបផ្ទាល់ដល់ខេត្តព្រះសីហនុ ហើយថែមទាំងបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកទៀតថា " ព្រះសីហនុ វិលវិញមិនឆ្ងាយថេ!!!!?នឹកបងពេក ទើបស្កាត់មកជួបបងដល់ទិសនិរតីតែម្ដង ព្រោះទៅកំពង់ចាមអត់បានជួបបង ???ខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋនៅទីនេះ ពិតជារីករាយខ្លាំងណាស់ចំពោះវត្តមានរបស់ ឯកឧត្ដមបង

ដើម្បីបន្ដការជួយអភិវឌ្ឍន៍ខេត្តដ៏ស្រស់ស្អាតមួយនេះអោយកាន់តែទាក់ទាញ និងធ្វើអោយអ្នកវិនិយោគបរទេសចាប់អារម្មណ៍ ហើយងាកមកវិនិយោគលើគ្រប់វិស័យ ដើម្បីធ្វើអោយខេត្តនេះមានសក្ដានុពលបន្ថែមទៀត និងចូលរួមចំនែកជួយធ្វើអោយប្រទេសកម្ពុជារីកចំរើនទៅមុខឥតឈប់ឈរ????អរគុណណាស់ឯកឧត្តមបងដែលបានឈ្លាតពេលវេលាដ៏មមាញឹកមកជួបប្អូន ហើយថែមទាំងបានហូបអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារជាមួយបងថែមទៀត ?? ❤ ??ជាចុងក្រោយក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធនៅទិសនិរតី ជាពិសេសបារមីលោកយាយម៉ៅ តាមជួយថែរក្សាបង អោយមានសុខភាពល្អ និងសំរេចបានគ្រប់ការងារដែលរដ្ឋាភិបាលបានដាក់អោយ។ដោយក្ដីគោរពស្រលាញ់ពីប្អូន ហ៊ុន ជា ??❤️??។





