កំសាន្ត ៖ នាង Pat napapa តារាស្រីវ័យ ៣៣ ឆ្នាំ បានជួបរឿងជីវិតជូរចត់រាប់មិនអស់ មិនចាញ់តួឯកស្រីក្នុងរឿងល្ខោននោះទេ ម្តាយបោះបង់តាំងពីតូច ត្រូវឪពុកយកផ្ញេីរនិងយាយ ត្រូវរកលុយមេីលជម្ងឺយាយ មេីលបងដែលដេកឈឺលេីគ្រែ បន្ទុកចិញ្ចឹមកូន មេីលកូនតែឯងតាំងពីប្តីនៅក្នុងគុក ក្រោយចេញពីគុកក៏បែកបាក់គ្នាជាមួយស្វាមី ចុងក្រោយគឺមកចូលរួមបុណ្យសពម្តាយដែលបោះបង់ខ្លួនចោល៣៣ឆ្នាំមកហេីយទាំងមិនបាននិយាយពាក្យថាលាសូម្បីមួយម៉ាត់??។
.jpg?1564474868)
បច្ចុប្បន្ន តារាស្រីរូបនេះ បានព្យាយាមរកលុយចិញ្ចឹមទាំងម្តាយចាស់ឈឺនៅលើគ្រែ បងស្រីដែលពិការតាំងពីកំណើត និងមើលកូនប្រុសតូចថែមទៀតផង។ ហើយអ្វីដែលមិននឹកស្មានដល់គឺថា ម្តាយចាស់ ដែលនាងមើលថែសព្វថ្ងៃ ជាយាយរបស់នាងទេ តែរូបគាត់ បានចិញ្ចឹមនាង តាំងពីកើតមកម្ល៉េះ ទើបនាងហៅថាម៉ែៗ។ ដោយសារតែ ម្តាយឪពុកនាង បានបែកបាក់គ្នា តាំងពីនាងនៅក្នុងពោះម្តាយ ដូច្នោះហើយ ឪពុកនាង ក៏បាន ផ្ញើនាង ទៅនឹងយាយ ឲ្យមើលថែ រហូតដល់នាងធំពេញវ័យ។
.png?1564474874)
នៅក្នុងកិច្ចសំភាសន៍មួយ នាងបាននិយាយថា នាងមិនដែលស្អប់ និងមិនដែលខឹងនិងម្តាយរបស់នាងទេ ព្រោះដែលមានរូបនាងសព្វថ្ងៃក៏ដោយសារតែមានម្តាយ គ្រាន់តែគាត់មិនបានផ្តល់ក្តីសុខនិងការស្រលាញ់ចំពោះនាងក៏ដោយ ក្នុងអាយុ៣៣ឆ្នាំមកនេះ នាងមិនដែលឃើញមុខម្តាយរបស់នាងទេ តែស្រាប់តែថ្មីៗនេះ នាងបានជួបរឿងក៏ឈឺចាប់មួយទៀត គឺបាត់បង់ម្តាយ ដែលទើបតែជួបមុខ ក៏លាចាកលោកនេះទៅ។
.jpg?1564474884)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474885)
.jpg?1564474886)
.jpg?1564474886)