បើយោងតាមគណនីហ្វេសប៊ុក របស់ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះថា ៖ « អើ ម៉ិចចឹងវិលខួរហើយខ្ញុំ សំរាកបានហើយឈប់លេងទៀតទៅបើមិនចេះច្បាស់ផង ចឹង »។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានករណីដ៏កក្រើកមួយធ្វើឲ្យមហាជនមានការមិនពេញចិត្ត ចំពោះកម្មវិធី ឋានសួគ៍ឬឋាននរក របស់ទូរទស្សន៍ហង្សមាស HDTV ដែលបានលើកយកសំនួរ មួយមកសួរកាន់លោក កៅ សីហា ដែលបានសួរថា "តើយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។ ដោយឡែកបើយោងតាមលោកកៅ សីហា បានឆ្លើយថា ដោយជ្រើសរើសយកចំលើយ A. ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចំលើយរបស់កម្មវិធី គឺចំលើយ B. ៣ប្រភេទ ទៅវិញ គឺមានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។

ក្រោយពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះប្រតិកម្មដូចនេះ ស្រាប់តែនៅលើគណនីហ្វេសប៊ុករបស់ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន បានបង្ហោះសារបញ្ជាក់ឲ្យបានកាន់តែច្បាស់ថា "ចូរឈ្វេងយល់ពីផ្លូវ ដើម្បីជៀសវាងការខុសឆ្គង
ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖
១). ផ្លូវថ្នល់ និង
២). ផ្លូវដែក
ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖
១). ផ្លូវជាតិ
២). ផ្លូវខេត្ត
៣). ផ្លូវលំ(ផ្លូវជនបទ) និង
៤). ផ្លូវរុក្ខបាល
ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖
១). ផ្លូវគោក
២). ផ្លូវទឹក និង
៣). ផ្លូវអាកាស ។
អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន..!!ដោយរាប់អាន??"។








ប្រភព៖ Chea Hun