ប្រិយិត្តច្បាស់ជាបាជ្រាបហើយថានៅក្នុងពេលថ្មីៗនេះមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើកម្មវិធីរបស់ស្ថាននីយ៍ទូរទស្សន៍ ហង្ស មាស បន្ទាប់ពីកម្មវិធី ឋានសួគ៌ និង ឋាននរក បានសួរសំនួរទៅបេក្ខជនដែលចូលរួមគឺលោក កៅ សីហា ហើយលោក កៅ សីហា ក៏បានឆ្លើយត្រូវស្រាប់តែខាង ចាន់ កែវនិមល ដែលជាពិធីការនីនៅក្នុងកម្មវិធីនោះឆ្លើយថាខុស ទើបធ្វើឲ្យកម្មវិធីនេះត្រូវបានគេរិះគន់។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះបន្ទា់បពីបានជួបរឿងដូច្នេះហើយស្រាប់តែ ពិធីការិនី កែវ ចាន់និមល ដឹកដៃកូនស្រីទៅដល់សហរដ្ឋអាមេរិក ដោយគ្មានវត្តមានស្វាមីនោះទេ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាដំណើរកម្សាន្តរបស់នាងតែប៉ុណ្ណោះ ។ពេលនេះដែរ ចាន់ កែវនិមល បានទៅដល់សហរដ្ឋអាមេរិកដោយសុវត្ថិភាពហើយជាមួយកូនស្រី ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គ្រាន់តែទៅដល់ទីប្រាក់ដុល្លារនោះភ្លាមពិធីការិនីរូបនេះបានបង្ហោះនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក រួមជាមួយសមាជិកក្នុងគ្រួសារ មើលទៅមានបរិយាយសប្បាយរីករាយណាស់។












