ជួយស៊ែរបន្តផង...លោក សាន តារ៉ាវីត ថា រោងចក្រកែច្នៃផ្លាស់ស្ទិកនៅប្រទេសថៃ យល់ព្រមតំឡើងរោងចក្រនៅកម្ពុជា...
-

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីវត្តមានរបស់ក្រុមយុវជនសំរាម ដែលពួកគាត់បានកំចាត់សំរាមចេញពីលូទឹកស្អុយ ពីបឹងត្របែក ដើម្បីធ្វើឲ្យទីក្រុងមានសោភ័ភាព និងគ្មានក្លិនស្អុយតទៅទៀត។


ការកំចាត់សំរាមចេញពីលូទឹកស្អុយនេះ មានការផ្តួចផ្តើមឡើងដោយ លោក​ សាន តារ៉ាវីត ដែលជាអ្នក រៀបចំកំចាត់សំរាមចេញពីលូទឹកស្អុយនាពេលកន្លងទៅ​។ ហើយការកំចាត់សំរាមនេះផងដែរ បានធ្វើឲ្យមហាជន ក៏ដូចជាប្រជាជនខ្មែរមានការត្រេកអរជាខ្លាំង ព្រោះវាធ្វើឲ្យទីក្រុងយើងស្អាត ថែមទាំងគ្មានក្លិនស្អុយទៀតផង។


ដោយឡែក នៅមុននេះបន្តិច លោកក៏បានបង្ហោះដំណឹងល្អមួយ ដោយនៅថ្ងៃនេះ លោកក៏បានទៅកាន់ប្រទេសថៃ ដើម្បីទៅរោងចក្រ ចក្រកែច្នៃផ្លាស់ស្ទិក ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺរោងចក្រប្រទេសថៃ គាត់ក៏យល់ព្រមក្នុងការតំឡើងរោងចក្រនៅកម្ពុជា។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា "មកដល់រោងចក្រកែច្នៃផ្លាស់ស្ទិកនៅប្រទេសថៃហើយ !

គោលបំណងទំនាក់ទំនងអ្នកវិនិយោគបរទេសចូលក្នុងស្រុក ព្រមទាំងប្រមូលសំរាមផ្លាស់ស្ទិកដែលយើងមានសព្វថ្ងៃនេះចូលក្នុងរោងចក្រកែច្នៃឱ្យក្លាយជាវត្ថុប្រើប្រាស់ផ្សេងៗ។ ក្រោយពីការជជែកគ្នាអស់រយៈពេល ១ម៉ោងកន្លះ គាត់ក៏យល់ព្រមក្នុងការតំឡើងរោងចក្រនៅកម្ពុជា។ សូមចែករំលែកពត៌មានដ៏ល្អនេះទៅកាន់ជនរួមជាតិទាំងអស់គ្នាជាដំណឹង។ អរគុណគ្រប់គ្នា ខ្ញុំស្រលាញ់អ្នក ❤️"៕


ប្រភព៖ Life Unlock