នៅមុនបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា "មុននេះខ្ញុំបានទូរស័ព្ទជួបលោក មាស រឹទ្ធី ដេីម្បីជជែកអំពីបញ្ហាផ្លូវគោកមានប៉ុន្មានប្រភេទ ? លោក មាស រឹទ្ធី បានអោយដឹងថា បន្ទាប់មានប្រតិកម្មពីមហាជន លោកបានស្រាវជ្រាវរកឯកសារជាច្រេីន ពេលនេះលោកបានជ្រាបច្បាស់ហេីយ លោកនឹងផ្សាយបញ្ជាក់ឡេីងវិញនៅថ្ងៃស្អែក និងសុំការអធ្យាស្រ័យពីទស្សនិកជនផងដែរ ។ ដូច្នេះសូមបងប្អូនជ្រាប និង តាមដានការបំភ្លឺរបស់លោក មាស រឹទ្ធី នៅ ថ្ងៃស្អែក" ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានរឿងដ៏កក្រើកមួយធ្វើឲ្យមហាជនមានការមិនពេញចិត្ត ចំពោះកម្មវិធី ឋានសួគ៍ឬឋាននរក របស់ទូរទស្សន៍ហង្សមាស HDTV ដែលបានលើកយកសំនួរ មួយមកសួរកាន់លោក កៅ សីហា ដែលបានសួរថា "តើយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។ ដោយឡែកបើយោងតាមលោកកៅ សីហា បានឆ្លើយថា ដោយជ្រើសរើសយកចំលើយ A. ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចំលើយរបស់កម្មវិធី គឺចំលើយ B. ៣ប្រភេទ ទៅវិញ គឺមានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។



ប្រភព៖ Pheng Vannak News