មិនធម្មតា ! ខោអាវរបស់អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់នេះ ធ្វើពីក្រវិលកំប៉ុង ធ្វេីអោយជនបរទេសចាប់អារម្មណ៍ នឹងបានសុំទិញដោយហ៊ានឲ្យតម្លៃថ្លៃ តែម្ចាស់កង់បីមិន.....(មានវីដេអូ)
Panha
-

កាលពីពេលថ្មីៗកន្លងទៅនេះ​ មានការចាប់អារម្មណ៍ជាខ្លាំងចំពោះខោអាវរបស់អ្នករត់កង់បីម្នាក់ ព្រោះខោអាវទាំងនេះធ្វើឡើងពីក្រវិលកំប៉ុងជាច្រើន ហើយក៏មានជនបរទេសសុំទិញ ខោអាវនេះ ដោយហា៊នឲ្យតម្លៃថ្លៃ​ តែម្ចាស់មិនលក់។នេះបេីយោងតាមប្រភពពីលោក សុខ រ៉ាស៊ី​ បានបង្ហោះរូបភាពភ្ជាប់ជាមួយសារខ្លីមួយដោយសរសេរថា៖ (“ជិះ Pass Apps បានជួបគាត់ ពិតជាមានមោទកភាពណាស់! បងប្រុសម្នាក់នេះគាត់តែងតែរើសបកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់អោយទីក្រុងយើង បាត់សោភ័ណភាពទេ គាត់តែងអោយលុយទៅកុមារតូចៗ ដែលតែងតែជួយរើសកំប៉ុងតាមផ្លូវអោយគាត់ គាត់បានប្រមូលក្រវិលកំប៉ុងច្រើនណាស់ រាប់មុឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប។មានជនបរទេសជាច្រើនពេលជិះ Pass Apps គាត់ ពួកគេបានសុំថត និង សុំទិញខោអាវនេះ ដោយអោយតម្លៃថ្លៃណាស់ តែគាត់មិនលក់នោះទេ គាត់ថា គាត់ត្រូវតែ ទុកជា ខោអាវនេះ ជានិមិត្តរូប ថា «ជនជាតិខ្មែរយើង ស្រឡាញ់ និង ការពារបរិស្ថានណាស់!»៕”)៕ ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា: