ក្រោយពីមានការបង្ហោះរូបភាព ពីជីវិតដ៏កំសត់របស់ក្មេងតូចពីរនាក់ ដោយឪពុកចោល ហើយម្តាយមានសតិមិនល្អ ទុកឲ្យកូនរស់នៅយ៉ាងវេទនា ស៊ីអត់ស៊ីឃ្លាន ខ្វះខាតសព្វគ្រប់បែបយ៉ាង ។

ក្រោយពីមានការបង្ហោះរូបភាពដូចនេះ ក៏មានបងប្អូនច្រើនកើតចិត្តអាណិតចំពោះក្មេងទាំងពីនាក់នោះយ៉ាងខ្លាំង ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក k01 បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការស្វែងរកប្អូនស្រី ដើម្បីជួយសម្រាលដល់ការលំបាករបស់ក្មេងទាំងពីនាក់នេះផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "កាស៊ែរម្នាក់មួយរបស់បងប្អូន ក៏បុណ្យដែរ រហូតមកដល់ពេលនេះ មិនទាន់បានដំណឹងក្មួយទាំងពីរទេ អីឡូវមានបងប្រុស ឃិត ឈឿន នឹងភរិយា មានបងប្រុស ឧកញ៉ា គាងសេង នឹងបងជំទាវទុយ ស៊ីមនបានអោយK01ស្វែងរក ក្មេងនេះអោយបានឆាប់ ព្រោះបងៗនឹងទៅជួយ សង្ឃឹមថាបងប្អូននឹងជួយ ស៊ែរក្រែងបានដំណឹងពីប្អូនៗ"។

គួរបញ្ជាក់ផងដែរ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Choeurn Saron បានបង្ហោះសារថា ពួកគាត់រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕





សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ K01