ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នៅកាលពីម្សិលមិញនេះវេលាម៉ោងប្រហែល ០៧ និង ១០នាទីព្រឹក ចំណុចគ្រោះថ្នាក់ស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករនិយោជិតក្រឡាប់ទៅម្ខាងថ្នល់ ដែលមានកម្មករនិយោជិតក្នុងរថយន្តសរុបចំនួន ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១៧ នាក់ (ស្លាប់ចំនួន ០២ នាក់) និងបានបញ្ជូនបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន ១៦ នាក់។

យ៉ាងណាមិញយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophoeurn Printer បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ម៉ោង6.40នាទីព្រឹកថ្ងៃទី31.07. 2019 មានគ្រោះថ្នាក់សារាចរណ៌មួយបាននៅមុខការាស់សាំសូគីមិច ក្បែរសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បង្កដោយឡានដឹកជ្រូក និងឡានដឹកកម្មកររោងចក្រ"។ សូមទស្សនាវីដេអូខាងក្រោម៖






