កាលពីពេលថ្មីៗនេះ មានរឿងដ៏កក្រើក និងធ្វើឲ្យមហាជន មានមិនពេញចិត្ត ចំពោះកម្មវិធី ឋានសួគ៍ ឬ ឋាននរក របស់ទូរទស្សន៍ហង្សមាស HDTV ដែលបានលើកយកសំនួរ មួយមកសួរកាន់លោក កៅ សីហា ដែលបានសួរថា "តើយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។ ដោយឡែកបើយោងតាមលោកកៅ សីហា បានឆ្លើយថា ដោយជ្រើសរើសយកចំលើយ A. ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចំលើយរបស់កម្មវិធី គឺចំលើយ B. ៣ប្រភេទ ទៅវិញ គឺមានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។
នៅមុនបន្តិច លោក មាស រិទ្ធី ក៏បានធ្វើការបកស្រាយ ដោយអ្នកគ្រប់គ្រងក្នុងកម្មវិធី ឋានសួគ៍ ឬ ឋាននរក ក៏បានចេញមកធ្វើការបកស្រាយ និងសូមទោសទស្សនិកជន ចំពោះកំហុសឆ្គង នៅក្នុងកម្មវីធី ឋានសួគ៍ ឬ ឋាននរក ផងដែរ។ មួយវិញទៀត ក៏សូមបងប្អូន កុំយកកំហុសទាំងអស់នេះទៅ លើអ្នកនាង និមល អី ព្រោះអ្នកនាង គាត់មិនបានដឹងអ្វីនោះទេ ហើយទាំងអស់នេះ គឺមកពីកំហុសរបស់អ្នកគ្រប់គ្រងកម្មវិធីទេ។
នៅក្នុងខ្លឹមសារដែលអ្នកគ្រប់គ្រង កម្មវិធី ឋានសួគ៍ ឬ ឋាននរក បានសរសេរសូមទោសជាសាធារណៈថា "ជាដំបួងយើងខ្ញុំ សូមអរគុណចំពោះ ការគាំទ្រ និងការទស្សនារបស់ទស្សនិកជន ក្នុងកម្មវិធីឋានសួគ៍ និងឋាននរក តាំងពីភាគដំបូង រហូតដល់ភាគបញ្ចាប់ នារដូវកាលទី១ ៖ ដែលមានមតិមួយចំនួន បានលើកឡើងពីកំហុស ពាក់ព័ន្ធនឹងសំនួរ ចំលើយ ក្នុងកម្មវិធីឋានសួគ៍ និងឋាននរក ដែលបានចាក់ផ្សាយនាពេលកន្លងមក យើងខ្ញុំសូមអភ័យទោស ចំពោះកំហុសទាំងឡាយណា ដែលកើតឡើងដោយអចេតនា ទៅលើសំនួរបេក្ខជន ក្នុងកម្មវិធីឋានសួគ៍ និងឋាននរក ក្នុងសប្តាហ៍ទី១៤ ដែលបានសួរសំនួរ ពាក់ព័ន្ធ ផ្លូវគោក នៅប្រទេសកម្ពុជា។ យើងខ្ញុំពិតជា ទទួលស្គាល់ថា ផ្លូវគោកនៅប្រទេសកម្ពុជា មានពីរប្រភេទ ដូចនេះយើងខ្ញុំសម្រេចឲ្យបេក្ខជន ដែលត្រូវសំនួរនេះ គឺគាត់អាចបន្ត ទៅសំនួរបន្តក្នុងកម្មវិធីនៅរដូវកាលទី២។ ប៉ុន្តែយើងសូមបញ្ជាក់ថា សំនួរយើងខ្ញុំបានចោទសួរ គឺយើងខ្ញុំចង់ផ្តោត ទៅលើផ្លូវថ្នល់ ជាសំខាន់ តែដោយសារតែការ តាំងសំនួរមានការភាន់ច្រឡំ ដោយប្រើពាក្យខុស ទើបធ្វ្ឲ្យអត្តន័យ សំនួរនិងចំលើយ មានការប្រែប្រួល ដោយយើងខ្ញុំបានយើងតាមសៀវភៅ វិញ្ញាសារជ្រើសរើស សម្រាប់ថ្នាក់ទៅ៩ ដែលរៀបរៀងដោយអ្នកស្រី សុធារ៉ា វិទ្យាល័យបាក់ទូក តែមួយគត់។ យើងខ្ញុំទទូលស្គាល់ថា បានរៀបចំសំនួរ បានប្រើពាក្យខុសពីឯកសារដើមបន្តិច ដោយតំរូវឲ្យ ចំលើយមានលក្ខណៈ ជាតួលេខ ។ យើងខ្ញុំពិតជាមានការ សោកស្តាយ ដែលមិនបានរកឯកសារ ផ្សេងទៀត ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជននិងកីឡា មកបញ្ជាក់ឲ្យកាន់តែច្បាស់ ថាផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានប្រភេទឲ្យពិតប្រាកដ? ដូច្នេះតាមរយៈការ បកស្រាយទាំងខាងលើនេះ យើងខ្ញុំសង្ឃឹមថា ទស្សនិកជនទាំងអស់ អាចយល់ជ្រាបយ៉ាងច្បាស់ ពីគោលបំណង នឹងសំនួរចំលើយពិតប្រាកដ របស់កម្មវិធី យើងខ្ញុំ។ យើងខ្ញុំសូមអរគុណដល់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងអ្នកគ្រូ លោកគ្រូ ដែលបានផ្តល់ចំលើយ តាមបណ្តាញសង្គម កុំឲ្យមានមតិភាន់ច្រឡំ ហើយយើងខ្ញុំក៏សូមអរគុណដល់ ទស្សនិកជនទាំងអស់ ដែលបានផ្តល់ឯកសារនិង មតិល្អៗជាច្រើន តាមរយៈខមិន ។ យើងខ្ញុំសូមបញ្ជាក់ថា រាល់សំនួរ ចំលើយ គឺជាការរៀបរៀង របស់កម្មវិធី មិនពាក់ព័ន្ធនឹង អ្នកនាង ចាន់ កែវនិមល ឡើយ។
ជាមួយគ្នានោះផងដែរ លោក មាស រិទ្ធី ក៏បានប្រាប់ឲ្យដឹងទៀតថា កាលពីយប់ សម្តេចតេជោ ហ៊ុន សែន ប្រាប់មកលោក កម្មវិធីអ្វីក៏ដោយ កាលណាបើយើងខុស យើងកុំចចេសរឹងរួស ថាខ្លួនឯងនៅតែត្រូវ បើខុសទោះបី បដិសេធប្រកែកយ៉ាងណាក៏វាមិនអាចឈ្នះ នូវធាតុពិតបានដែរ៕
មានវិដេអូ៖
ប្រភព៖ Meas Rithy Hang Meas