ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាអាកាសធាត់នៅក្នុងពេលសព្វថ្ងៃនេះហាក់មានការប្រែប្រួលខ្លាំង និងបង្ករឲ្យមានការកើនឡើងកម្តៅខ្លាំង និងបង្ករបញ្ហារយ៉ាងធំទៅដល់បងប្អូនប្រជាកសិកររបស់ខ្មែរយើង នៅក្នុងការធ្វើស្រែនិងដាំដំណាំផ្សេងៗនៅតាមទីជនបទនិងតាមបណ្តាលខេត្តនាៗទូទាំងប្រទេស។

យ៉ាងណាមិញនៅក្នុពេលថ្មីៗនេះមានអ៊ុំប្រុសម្នាក់ជាអ្នកស្រែចំការ បានកើតទុកមិនសុខចិត្តរឿងមេឃមិនព្រមភ្លៀងសោះ ហើយបញ្ហារនេះធ្វើឲ្យគាត់ពិបាកចិត្តខ្លាំងណាស់ ព្រោះគ្មានស្រូវសម្រាប់ផ្គត់ផ្គង់ក្រពះ មានតែស្រែដោយសារតែគ្មានទឹកភ្លៀងទើបស្រូវងាប់អស់គ្មានសល់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទេព សូលីដា បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " #ទេវតានៅឋានលេីណាលោកពូ????បុរសម្នាក់បានដង្ហោហៅទេវតានឹងអ្នកយកព័ត៍មាននឹងទូរទស្សន៍ទៅណាអស់ហើយ ប៉ោយប៉ែត៖ បុរសម្នាក់ពាក់មួកប៉ូលីសបានស្រែកហៅទេពតានឹងអ្នកយកព័ត៍មាននឹងទូរទស្សន៍ឲ្យចុះទៅថតពួកគាត់ផងទៅណាអស់ហើយ។ សូមទស្សនាវីដេអូខាងក្រោម៖
