ស្រុកស្រែអំបិល ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ មានករណីកគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតីន័រ ម៉ាកFuso បានបើកវ៉ារថយន្តមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ តែសំណាងល្អមិនបង្កឲ្យមានអ្នកគ្រោះថ្នាក់ឡើយ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុច ផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ 149.150 ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តម៉ាក Fuso ក្បាលពណ៍ត្រួយចេក របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-4842 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សឿន រស្មី ភេទប្រុស អាយុ 27ឆ្នាំ រស់នៅភូមិតាំងធ្នង់ សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកបានបន្តទៀតថា លុះដល់ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានបើកវ៉ារថយន្តម៉ាក ហុីណូ ក្បាលព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 3E-1712 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ កន សាវាត ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិទូល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះមិនមានមនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ក្នុងនោះរថយន្តកុងតីន័របានក្រឡាប់លើទ្រូងផ្លូវ ៕

ប្រភព៖ Huy Bunleng