ជួយស៊ែរម្នាក់មួយផង ! សូមបងប្អូន ប្រុងប្រយ័ត្ន ស្ទាយលួចថ្មី យកទាំងមូលមិនបានលួចដោះយកកង់ទៅបាត់...
-

ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាក្នុងសង្គមយើងសព្វថ្ងៃនេះអំពើរឆក់ប្លន់និងលួចតែងតែកើតមានជាហូរហែរ និងរៀងរាល់ថ្ងៃ ទោះបីជាខាងប៉ូលិស បង្ក្រាបបានច្រើនយ៉ាងណាក៏ដោយក៏នៅតែកើតមានដែរ គ្រប់វិនាទីគ្រប់ពេលវេលាទាំងអស់់។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែឡមានឈ្មោះថា យ៉ែម ភិរុណ បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ លួចទាំងមូលមិនបានដោះកង់យកទៅបាត់ ករណី​នេះកើតឡើងនៅភូមិច្រាបក្រសាំង សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្បែរ​ស្ថានីយ​កសិកម្ម,​ ម្ចាស់ម៉ូតូ ឈ្មោះ​ វឿន ហាប់​ ភេទ​ ប្រុស​ និងប្រពន្ធឈ្មោះ រឿន​ ប៉ិច​ ជាប្រជាពលរដ្ឋរស់នៅក្រុមទី២៧ ភូមិច្រាបក្រសាំង សង្កាត់​វត្តគរ​ ក្រុង-ខេត្តបាត់ដំបង​ វេលាម៉ោងប្រហែល១០ ខណៈពួកគាត់ទៅបាចជីដាក់ស្រែ(ប្រភពលោក​ អ៑ុង ហាក់​ ឆាតចូលក្រុមសាលាសង្កាត់វត្តគរ )"។