ចប់ហើយអាក្អូន...ចោរកាលីប ជិះ pass app មកលួចមួកសុវត្ថិភាព​ ដែលម្ចាស់ទើបតែទិញថ្មីៗ មិនទាន់បាន...(មានវិដេអូ)
-

កាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គម​ មានការចែករំលែកជាច្រើន ក្រោយពី ពួកចោរបានជិះ pass app មកលួចមួកសុវត្ថិភាព​​របស់ប្រជាពលរដ្ឋ ហើយរត់ឡើង pass app វិញដោយសុវត្ថិភាព។


នៅក្នុងវិដេអូឃ្លីបនោះ បានធ្វើឲ្យមហាជន ចង់អស់សំណើចបន្តិច​ អាណិតម្ចាស់មួកបន្តិច ព្រោះថា ពេលបានឃើញ សកម្មភាពចោរ មកជិះសុទ្ធតែកង់បី (pass app) មកលួចមួក សុវត្ថិភាព ធ្វើព្រងើយ ធ្វើដូចជាមួកខ្លួនឯងអញ្ចឹង។


បើយោងតាមគណនីហ្វេសប៊ុករបស់ ម្ចាស់មួកសុវត្ថិភាព ដែលមានឈ្មោះថា​"នី សុវណ្ណារ៉ា " បានបង្ហោះសារថា "ពួកអានេះ មួកអញទើបទិញមិនទាន់បាន១អាទិត្យផង"។


ដោយឡែក ក៏មានបងប្អូនយើងចូលមកខមិន ជាលក្ខណៈលេងសើចថា "គ្នាខ្ចីពាក់សិន?"និងមានអ្នកខ្លះទៀតថា​ "លេងផ្លូវចិត្តណាស់??"។ មានអ្នកខ្លះថា "មួកទិញថ្មីៗទាល់តែយកទៅអូសដីអោយប្រឡាក់សិនបានវាមិនលួចមើលទៅ? ពួកអាក្មេងយ៉ាប!"។


សូមទស្សនាវិដេអូ ខាងក្រោមនេះទាំងអស់គ្នា៖



ប្រភព៖ នី សុវណ្ណារ៉ា