កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "MyEyes" បានបង្ហោះរូបភាពមួយសន្លឹក អមជាមួយសារថា "ជូនជាដំណឹងពីវិធី ឆបោកថ្មី សូមជួយ Share ម្នាក់មួយដើម្បីចាប់ជនខិលខូច!!!
ហាងយើងខ្ញុំសូមជូនដំណឹងដល់បងប្អូន ដែលលក់ផលិតផលអនឡាញ ឬក៏លក់ទំនិញផ្សេងៗ ដែលនេះជារូបភាពរបស់ជនឆបោកដែលខលមកទិញទូរទស្សន៍នៅហាងរបស់យើងខ្ញុំ នឹងបញ្ចោតឲ្យក្រុមការងារយើងយកទូរទស្សន៍ឡើងលើផ្សារ រួចគាត់បានមកលួចយក ទូរទស្សន៍ផ្សេងទៀតក្នុងម៉ូតូកង់បីរបស់យើង។ ជនល្មើសមានគ្នា ពីរអ្នក ដែលម្នាក់ប្រាប់ថាខ្លួនជាបង កំពុងនៅក្នុងផ្សារចាំយកទូរទស្សន៍ និងម្នាក់ក្នុងរូបភាព ឆ្លៀតឱកាសលួចយកពីកង់បីតែម្ដង។

ទីកន្លែងកើតហេតុ នៅផ្សារទំនើបរតនាផ្លាហ្សា វេលាម៉ោងប្រហែល ៧ ល្ងាច យប់ថ្ងៃទី ៣០ កក្កដា ២០១៩។ ទូរទស្សន៍ដែលជនឆបោកនេះលួចទៅបាត់ ជាប្រភេទ LG 43” Smart TV 2018។ ជនឆបោក ប្រើប្រាស់លេខ ទាំងពីរ ខ្សែរនេះ 077261582 / 061528122 ដែលយើងនឹងបន្តរពាក្យបណ្ដឹងទៅក្រុមហ៊ុនទូរស័ព្ទផងដែរ ហើយចាំបើថាលេខនេះមានឈ្មោះឬអត់។

បញ្ជាក់៖ កាលពី ២ ថ្ងៃមុនមានរឿងស្រដៀងគ្នា ដែលហាងរបស់មិត្តភក្ដីយើង ត្រូវបានជនឆបោក បោកយកទូរទស្សន៍ដូចគ្នា ១ គ្រឿង នៅផ្សារស្ទឹងមានជ័យផងដែរ។ ដែលជននោះបានជួយលើកទូរទស្សន៍ចូលក្នុងផ្សារ រួចក៏គេចខ្លួនបាត់ស្រមោល និងខលលេងលើកតែម្ដង។ ហើយអ្នកដឹកជញ្ជូនបានបញ្ជាក់ប្រាប់ថាប្រហែលជាម្នាក់នេះ ដែលមានក្នុងរូបនេះហើយ។
ក្រុមការងារយើងបានស្នើរផ្សារសុំបានរូបថតមួយសន្លឹកនេះ និងបានដាក់ពាក្យបណ្ដឹងទៅជនខិលខូចមួយនេះរួចហើយ។
*** ប្រសិនបើបងប្អូនណាស្គាល់ជននេះ និងផ្ដល់ដំណឹងជូនដល់ខាងយើងខ្ញុំ យើងខ្ញុំនឹងផ្ដល់សាគុណ ៤០០,០០០ រៀល។ សូមចូលរួម Share ម្នាក់ៗ មួយ ដើម្បីកុំឲ្យបងប្អូនយើងចាញ់បោករឿងដូច្នេះផង។
ទំនាក់ទំនងលេខទូរស័ព្ទ ៖ 060777007 / 0713242666





ប្រភព៖ MyEyes