អាគ្មានកំណើត...ម្តាយទ្រាំលែងបាន ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុស ក្រោយពេលលោកកូន វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចគ្មានសល់ ដោយសារតែ...
-

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៩នេះ បុរសម្នាក់ ញៀនថ្នាំម្នាក់ បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដោយទ្រាំមិនបានម្តាយបានទៅប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន កាលពីថ្ងៃទី៩ និង០០នាទី ព្រឹកដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។


កូនប្រុសដែលបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ មានឈ្មោះថា ស៊ីន ណារិទ្ធ អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។ ក្រោយពីធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយ ហើយនោះ សមត្ថកិច្ចបានបានធ្វើតេស្តទឹកនោម រកឃើញសារជាតិញៀននៅក្នុងទឹកនោម។


បច្ចប្បន្ន ជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕