ប្រាប់មិនស្តាប់ ! គួច​ ចំរើន ប្រើធម៍ក្តៅ បញ្ជាឲ្យក្រុមកាងារចុះទៅបំផ្លាញហាង របស់ចិន ជាច្រើនកន្លែង នៅព្រះសីហនុ...(មានវីដេអូ)
-

ព្រះសីហនុ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាលោក លោក គួច ចំរើន ត្រូវបានសម្តេចតេជោហ៊ុនសែន តែងតាំងឲ្យឡើងជាអភិបាលខេត្តថ្មីរបស់ខេត្ត ព្រះសីហនុ បន្ទាប់ពីបានផ្ទេលោក យន្ត មីន ទៅកាន់តំណែងផ្សេង។

យ៉ាងណាមិញបន្ទាប់ពីបានឡើងកាន់តំណែងហើយលោក អភិបាលខេត្ត គួច ចំនរើន មិនបានបង្អង់ដៃទេគឺលោកបានដឹកនាំមន្រ្តីគ្រប់ជាន់ថ្នាក់ឲ្យនាំគ្នាដុតដៃដុតជើងនៅក្នុងការដោះស្រាយបញ្ហារជូនប្រជាពលរដ្ឋ មិនថាផ្លូវ មិនថាសំរាម មិនថាបញ្ហារដីធ្លី ឬបញ្ហារផ្សេងៗជាច្រើនទៀ។

ហើយនៅក្នុងពេលនេះដែរលោក អភិបាលខេត្ត គួច ចំរើន បានប្រើវិនធានការក្តៅមួយទៅលើជនជាតិចិន ដែលបានបើកហាងហើយចាក់សាប​ និង​ តយ៉ាប រំលោភលើផ្លូវសាធារណៈដោយមិនបានខ្វល់ពីការប៉ះពាល់និងល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជាដែលបានចែង នៅក្នុងការកម្ទេចរុះរើនេះគឺខាងមន្ត្រីបានធ្វើការប្រាប់និងប្រមានជាច្រើនលើកច្រើនដងហើយ​តាំងពី អតិត អភិបាលខេត្ត លោក យន្ត មីន នៅកាន់តំណែងឯណោះ តែភាគីខាងចិនមិនព្រមស្តាប់ទើបឈានដល់ការឈូសឆាយបំផ្លាញនេះតែម្តងទៅ។ សូមទស្សនាវីដេអូខាងក្រោម៖