ស្តែងពេកហើយ...រថយន្តមួយគ្រឿងបើកយ៉ាងលឿន បុកម៉ូតូ ពីក្រោយបណ្តាលឲ្យកិនបុរសម្នាក់ ស្លាប់យ៉ាងអណោចអាធ័ម...(មានវិដេអូ)
នៅមុននេះបន្តិច នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់លោក Sorn Sopheak-ស៊ន សុភក្រ្ត បានបង្ហោះវិដេអូ ដោយមានរថយន្តមួយគ្រឿង បានបើកបុក ម៉ូតូ ហើយកិនមនុស្សនៅក្រោមឡានតែម្តង។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក Sorn Sopheak-ស៊ន សុភក្រ្ត បានលើកឡើងថា "រថយន្តបុកម៉ូតូពីក្រោយហើយនិងកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលម៉ោង០១ៈ៣៩នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩"។
នេះពិតជារឿងមួយដល់រន្ធត់មែន ហើយក៏សូមចូលរួមរំលែកចំពោះគ្រួសារជនរងគ្រោះ ដែលបានបាត់បង់មនុស្សសំខាន់ ស្មើរជីវិត បានលាចាកលោកទៅ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
សូមទស្សនាវិដេអូខាងក្រោមនេះ៖
ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។