ទាល់តែឃើញមឈូសទើបស្រក់ទឹកភ្នែក...លោក ផែក វណ្ណៈ ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ ចំនួន៣បទល្មើស រួមមាន...
នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះថា "ឃេីញមឈូសទេីបស្រក់ទឹកនេត្រា
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង ៣នាក់ ដែលពាក់ព័ន្ធនឹងអំពើពុករលួយចំនួន ៣បទល្មើស។

មន្រ្តីតុលាការ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះថា បន្ទាប់ពីបញ្ចប់ការសួរនាំ តំណាងអយ្យការបានសម្រេចចោទប្រកាន់ បុគ្គលទាំង ៣នាក់នេះ ចំនួន៣បទល្មើសរួមមាន៖
ទី១៖ បទវិតិក្រម តាមក្រមព្រហ្មទណ្ឌ
ទី២៖ បទរំលោភអំណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និង
ទី៣៖ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ។





ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។