បងប្អូនជាច្រេីនច្បាស់ជាបានស្គាល់ហើយលោក លោក គួច ចំរើន អភិបាលខេត្តថ្មីដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន តែងតាំងឲ្យឡើងជាអភិបាលខេត្តថ្មីរបស់ខេត្ត ព្រះសីហនុ បន្ទាប់ពីបានផ្ទេលោក យន្ត មីន ទៅកាន់តំណែងផ្សេង។
យ៉ាងណាមិញបន្ទាប់ពីបានឡើងកាន់តំណែងហើយលោក អភិបាលខេត្ត គួច ចំនរើន មិនបានបង្អង់ដៃទេគឺលោកបានដឹកនាំមន្រ្តីគ្រប់ជាន់ថ្នាក់ឲ្យនាំគ្នាដុតដៃដុតជើងនៅក្នុងការដោះស្រាយបញ្ហារជូនប្រជាពលរដ្ឋ មិនថាផ្លូវ មិនថាសំរាម មិនថាបញ្ហារដីធ្លី នឹងបញ្ហារផ្សេងៗជាច្រើនទៀត។
ជាក់ស្ដែងថ្មីៗនេះសាលាក្រុងបានចុះអនុវត្តឈូសឆាយ រំដោះចិញ្ចើមផ្លូវខាងលើនេះ បើតាមលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានឲ្យដឹងថា មធ្យោបាយធ្វើអាជីវកម្មរបស់គាត់ បានបង្កផលប៉ះពាល់ តាមបណ្ដោយផ្លូវសាធារណៈ របស់រដ្ឋ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ នឹងបាត់បង់សោភ័ណភាពទីក្រុងទៀតផង។ដូចជាតាមបណ្ដោយផ្លូវនេះ ការធ្វើអាជីវកម្មរបស់គាត់ មិនត្រឹមតែធ្វើតាមដីកម្មសិទ្ធិ ដែលគាត់បានជួលពីគេយកមកបើកធ្វើអាជីវកម្មនោះទេ ពួកគាត់បានតរជាសំយ៉ាប និងចាក់បេតុង លើចិញ្ចើមផ្លូវ ដែលបង្កផលប៉ះពាល់ ផ្លូវធ្វើដំណើរ ដោយថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋ និង ការឈប់ចតរថយន្ត ឲ្យផុតពីចិញ្ចើមផ្លូវ។



