អាសូរណាស់...លោកតា សាន់ ស៊ឺន អតីតបុគ្គលិកវិទ្យុជាតិកម្ពុជា ផ្នែកចាប៉ីដងវែង ធ្លាក់ខ្លួនមានជំងឺ ក្រពះ ពោះវៀន និងពុកឆ្អឹង ខ្វះខាតថវិការជាខ្លាំង ដើម្បីព្យាបាលជំងឺ...
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមលោក ហេង ឡុង បានបង្ហោះសារយ៉ាងដូច្នេះថា​"សមាគមសិល្បករខ្មែរ បាននាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនដល់សិល្បករលោកតា សង្ហា សាន់ ស៊ឺន អតីតបុគ្គលិកវិទ្យុជាតិកម្ពុជា ផ្នែកចាប៉ីដងវែង អាយុ ៧០ឆ្នាំ ដែលលោកតាមានជំងឺ ក្រពះ ពោះវៀន និងពុកឆ្អឹង។


លោកតាបានចូលព្យាបាលនៅមន្ទីរពេទ្រកាលម៉ែត្រដោយខ្វះខាតថវិការលោកតាក៏ទៅសម្រាកព្យាបាលខ្លួននៅផ្ទះដែលសិ្ថតក្នុង ខេត្តកំពង់ស្ពឺ។


សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេស សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។


អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា"៕


ប្រភព៖ Heng Loong