អាណិតណាស់ ! ក្មេងនេះត្រូវគេវ៉ៃនឹងចាប់បន្ទាប់ពីលួចរបស់គេហូបហើយ គេប្រាប់ទាំងអួលដើមកថា ផ្ទះរបស់ខ្ញុំគ្មានសូម្បីតែ កំទេចបាយនឹងអំបិលមួយគ្រាប់...
-

ហ្វេសប៊ុក៖ មហាជននៅលើបណ្តាញសង្គមបានផ្ទុះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបភាពដែលបានចែកចាយនៅលើបណ្តាញសង្គម និងបន្តចែកចាយរហូតទៅដល់រាប់ពាន់នាក់ អំពីរឿងក្មេងប្រុសម្នាក់កំសត់ម្នាក់ត្រូវបានគេវៃធ្វើបាបទៅលើរូបរាងកាយយ៉ាងខ្លាំងដោយសារតែឃ្លានខ្លាំងពេកទៅលួច របស់គេហូបទើបគេវៃធ្វើបាបបែបនេះ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា คน ธรรมดา គាត់ធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ក្មេងប្រុសម្នាក់នេះត្រូវគេវ៉ៃនឹងចាប់បានខណះពេលលួចរបស់គេហូប??????ខណះនោះគេយំផងនិយាយផង និយាយដោយក្តុកក្តួលអួលដើមករផ្ទះរបស់ខ្ញុំគ្មានសូម្បីតែ កំទេចបាយនឹងអំបិលមួយគ្រាប់

មើលឃើញហើយសឹងតែទប់ទឹកភ្នែកមិនជាប់ ពិភពលោកយើងសែនធំធេងណាស់ អ្វីដែលអាចចែករុំលែកបានគួរតែចែកខ្លះទៅ កើតមកជាមនុស្សគ្មានបានយកអ្វីជាប់ដៃមកជាមួយ ស្លាប់ទៅវិញមានដោយអំពើល្អជាប់ខ្លួននោះទើបប្រសើរ"។