ធ្វើស៊ីសាហាវម៉ង ពូ PassApp...បងស្រីម្នាក់ ថា ជិះ PassApp តែក្នុងភ្នំពេញសោះ អស់១៥០គីឡូ បើគិតប្រាក់ទៅ អស់១៨ម៉ឺនរៀល ...
-

កាលពីថ្ងៃម្សិលមិញ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា LyLy Small បានបង្ហាញការហួសចិត្តចំពោះម្ចាស់កង់មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1GS 0804 ដែលគាត់បានជិះ កាលពីថ្ងៃម្សិលមិញ អស់១៥០គីឡូ និងគិតជាសាច់ប្រាក់ អស់ជាង១៨ម៉ឺនរៀលឯនោះ។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "លទ្ធផលអាណិតវា សុំគិតគីឡូធម្មតា ក៏គិតតាមវា តែចុងក្រោយវាធ្វើសុីសាហាវ ម៉ាអាឆ្កែ ជិះតែក្នុងភ្នំពេញសោះ អស់ 150គីឡូដី ដែលមានអត់ ? ចាំស្លាកលេខហែងទុកមួយម៉ាអាប្រែត ហែងបោកគីឡូអញឲ្យហែងសុីទៅ1200r គុណនឹង 150គីឡូ 18,0000r"។


គាត់បានបន្តទៀតថា "បងបង ដែលជាអ្នករត់ PassApp ល្អ ៗ កុំមានអារម្មណ៍មិនល្អជាមួយ ការផុសរបស់ខ្ញុំអី ។ខ្ញុំថាឲ្យតែម្នាក់ប្រុសម្នាក់ដែលគាត់ឌប់ខ្ញុំទេ សូមបងប្រុសនឹងលោកពូ ដែលរត់ PassApp អធ្យាស្រ័យផង គ្មានចេតនាថាឲ្យអ្នកល្អៗទេ" ។


ហើយម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "PassApp ដែលធ្លាប់ឌប់ខ្ញុំគឺដឹងហើយ នៅម្ដុំឈូកមាស ខ្ញុំជិះអស់ ៣,០០០៛ ក៏ខ្ញុំអោយ ៥,០០០៛ដែរ បើចាំខ្ញុំវិញគឺដឹងតែ 1$ ថែមអោយគាត់រហូត ព្រោះអាណិតហើយ ហើយក៏មិនច្រើនដែរ លុយប៉ុណ្ណឹង សំរាប់អោយពួកគាត់ដែលល្អៗ មិនជិះវាងផ្លូវ សុីគីឡូ ។អគុណសំរាប់ពូពូ តុតុមួយចំនួនធំដែលមានទឹកចិត្តល្អ ?ក្រុមហ៊ុន PassApp នឹង Grab មិនបានពាក់ពន្ធ័ជាមួយរឿងនោះទេ គឺបុគ្គលតែម្នាក់ប៉ុណ្ណោះ" ។


គាត់បានប្រាប់ឲ្យដឹងថា "បងបងអាចបូកគីឡូតាមដែលខ្ញុំជិះ ទៅកន្លែងណាខ្លះ ! ដំបូងជិះចេញពីផ្ទះខ្ញុំ បូរីមហាសែនសុខ ទៅឈូកវាគឺជិតគ្នា ហើយក៏ទៅតាមវេងស្រេង បន្ដបត់ទៅផ្លូវ 20004 អាសុីអាគ្នេយ៍ ហើយជិះតាម 271 ទៅដល់ផ្សាប៉េសេ ហើយឡើងទៅផ្លូវ 371ទៅប៉េងហួត បឹងស្នោ ហើយបកចូលក្រុងវិញ ជិះទៅបឹងកេងកង ជិះទៅទួលស្លែង បន្តទៅអូឡាំពិក បកទៅទួលស្វាយព្រៃ ទៅផ្សាដើមគ បកមកពេទ្យចិន ហើយទៅវត្តទួលសង្កែ ហើយត្រឡប់មកផ្ទះវិញ ។ ហើយក្នុងមួយកន្លែងគឺឈប់ចាំភ្ញៀវ ៥នាទី ទៅ១០នាទី អាចទេ អស់ 150គីឡូ ???? ព្រោះកន្លែងជិតៗ គ្នាទាំងអស់ ឆ្ងាយតែ 271 / 371 ប៉េងបួតបឹងស្នោ" ៕


ប្រភព៖ LyLy Small