អាណិតណាស់...ជនបរទេសម្នាក់ ត្រូវចោរលួចកាបូប និងទូរស័ព្ទអស់ហើយ មិនអាចទំនាក់ទំនងទៅគ្រួសារបានទេ គាត់ប្រាប់ថាគាត់ចង់ទៅផ្ទះវិញ តែ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Venerable Srun SengLay បានបង្ហោះសារនៅលើបណ្តាញសង្គម​ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩  ដោយជនបរទេសម្នាក់ ត្រូវបានចោរលួចកាបូប និងទូរសព្ទអស់ហេីយ គាត់ពិតជាចង់ត្រឡប់ទៅប្រទេសវិញ។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "មានជនបរទេសម្នាក់បានមករកអោយជួយ​ ដោយគាត់ត្រូវបានចោលលួច​ កាបូបលុយ​ ទូរសព្ទអស់ហេីយធ្វេីអោយគាត់ដាច់ទំនាក់ទំនងជាមួយគ្រួសារ​ ឬចង់ត្រឡប់ទៅប្រទេសគាត់វិញ​ ចឹងមានតែជួយរកសប្បុរសធម៍ជួយគាត់ផង។


អាត្មាភាពបានជូនថវិការគាត់បន្តិចបន្តួចសម្រាប់ញាំបាយហេីយព្រឹកនេះ​ តែមិនមានលទ្ធភាពច្រេីនទេ​ share ក្រែងរកឃេីញកាត​ ឬ​ សម្ភារៈគាត់បានវិញខ្លះ​ តាំង គីមឡេង"។


យ៉ាងណាមិញ គុណម្ចាស់ ក៏សូមឲ្យបងប្អូនជួយដល់គាត់ផង ព្រោះថាពេលនេះគាត់មិនដឹងទៅពឹងអ្នកណាទេ៕


ប្រភព៖ Venerable Srun SengLay