បន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យយុវតីម្នាក់ បានស្លាប់បាត់បង់ជីវិត ជាសិស្សសាលារៀនថ្នាក់ទី៩ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិគោអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Sokun Thea" បានបង្ហោះសារថា "មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅ ភូមិគោអំពិល ឃុំអូរប្រាសាទស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់ក្រុមគ្រួសារប្អូនស្រីរងគ្រោះផង ព្រោះមិនទាន់មានសាច់ញាតិមកដល់កន្លែងកើតហេតុទេ នាងខ្ញុំសូមអភ័យទោសចំពោះការបង្ហាញរូបភាព ??? (កន្លែងកើតហេតុ ផ្លូវលេខ62 ផ្លូវអូរស្ងួតទៅរហាត់ទឹក) នាងខ្ញុំសូមចូលរួមរំលែកទុក្ខផង ពេលនេះប្អូនស្រីបានបាត់បង់ជីវិតហើយ?"។

ក្មេងស្រីរងគ្រោះមានឈ្មោះថា ពឿន គិមឡាង ភេទស្រី ជាសិស្សរៀនថ្នាក់ទី៩ នៅវិទ្យាល័យ ភ្នំធំ ស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ ។ ម្តាយឈ្មោះ វ៉ាន វិន ឪពុកឈ្មោះ ឳម ភិន។

មានបងប្អូនជាច្រើនបានចូលមកខមិនថា "ជិតដល់ថ្ងៃឡងហើយនឹង?????????"។ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ថា "ខ្ញុំអាណិតប្អូនស្រីខ្លាំងណាស់ ដែលមិនអាចជួយប្អូនស្រីបាន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា?"។
ប្រភព៖ Sokun Thea