ដូចដែលប្រិមិត្តបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងទៅដល់ កម្មវិធីមួយដែលមានឈ្មោះថា ឋានសួគ៌ និង ឋាននរក ដែលបានដាក់សំនួរសូរទៅបេក្ខជនដែលចូលរួមគឺលោក កៅ សីហា ហើយលោក កៅ សីហា ក៏បានឆ្លើយត្រូវស្រាប់តែខាងកម្មវិធី ចាន់ កែវនិមល ប្រាប់ថាសម្លើយនេះមិនត្រឹមត្រូវ ទើបធ្វើឲ្យកម្មវិធីនេះត្រូវបានគេរិះគន់។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Oul Sopheap official បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ជួយស៊ែរបន្ត បងប្អូន មួយរឿងទៀតហើយ
សូមជំទាស់ទៅនឹងកម្មវិធីឋាននរកឋានសួគ៌របស់ទូរទស្សន៍ហង្សមាសដែលបានប្រកាសថាយុទ្ធនាការណ៍ឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេល30ថ្ងៃ។ តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រដែលរដ្ឋសភាជាតិបានបង្កេីតនៅឆ្នាំ2015រហូតមកដល់បច្ចុប្បន្ននេះ តាមមាត្រា72យុទ្ធនាការណ៍ឃោសនាបោះឆ្នោតមានរយៈពេល21ថ្ងៃ ពុំមែន30ថ្ងៃដូចអីដែលកម្មវិធីនេះបានប្រកាសនោះឡេីយ។ ស្នេីឲ្យកម្មវិធីធ្វេីការកែតម្រូវជៀសវាងនាំការយល់ខុសដល់ប្រជាពលរដ្ឋ ពិសេសយុវជនសិស្សនិស្សិតដែលកំពុងសិក្សា និងត្រៀមប្រលងនានា។ credit Sina An។ សូមទស្សនាវីដេអូខាងក្រោម៖




