ហ្វេសប៊ុក៖ នៅកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានចែករំលែកនៅរូបភាពជាច្រើនសន្លឹកពីសកម្មភាពរើសរំរាមរបស់ជនបរទេសដែលជាភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើកម្សាន្តនៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងខេត្តសៀបរាប ប្រជាពលរដ្ឋខ្មែរជាច្រើនបានសរសើរទៅដល់ជនទាំងនោះនិងអគុណពីចំងាយផង ដែលជួយសម្អាតដល់បរិវេនស្ទឹងសៀមរាប និងស្រឡាញ់ប្រទេសខ្មែរ។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "មិនសរសើរមិនបានបងប្អូនមើលទៅគាត់ខំធ្វើដំណើរតាំងពីស្រុកគាត់មកកំសាន្តស្រុកយើង??❤️☺️ឃើញសំរាមច្រើនគាត់ក៏នាំគ្នារើសតែម្តងទៅ នៅតាមមាត់ស្ទឹង ខេត្តសៀមរាប☺️គាត់ផ្តោតអារម្មណ៍ណាស់ពេលគាត់កំពុងរើសសំរាមដែរមានដូចជា៖ កន្ទុយបារី កញ្ចប់បាយ គំរបដបទឹកសុទ្ធ និងថង់ប្លាស្ទិនានា ដែរនៅបរិវេណ មាត់ស្ទឹងសៀមរាប គឺមិនខ្វល់ពីអ្នកណាទាំងអស់ "៕ សូមទស្សនាវីដេអូខាងក្រោម៖




















ប្រភពរូបភាព៖Sophearith Bun