នោះធ្ងន់ក ទៀតហើយ ! ដល់ពេល វិល្លាម ប្រលះកម្មវិធី ឋានសួគ៌ និង ឋាននរក​ របស់ហង្សមាសហើយ លោកថាឲ្យចំៗសុទ្ធតែ....(មានវីដេអូ)
-

ហ្វេសប៊ុក៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា​ នៅក្នុងពេលថ្មីៗនេះបានកើតមារការិះគន់ទៀតហើយចំពោះកម្មវិធីលំដាប់ពិភពលោកមួយដែលមានឈ្មោះថា ឋានសួគ៌ និង ឋាននរក​ បានដាក់សំនួរទៅកាន់បេក្ខជនថា  “តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេលប៉ុន្មានថ្ងៃ?” ហើយភ្លាមៗនោះដែរបេក្ខជនបានឆ្លើយទៅវិញភ្លាមថា យុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេល១៥ថ្ងៃ ស្រាប់តែខាងកម្មវិធីប្រាប់ជាចម្លើយខុស ហើយចម្លើយដែលត្រឹមត្រូវគឺមានរយៈពេល៣០​ថ្ងៃ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយរបស់លោក William Guang បានធ្វើការលើកឡើងឲ្យដឹងថា "ក្នុងនាមជាអ្នកនយោបាយម្នាក់ ហេីយធ្លាប់ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត ខ្ញុំដឹងថា យុទ្ធនាការគឺ ២១ ថ្ងៃតែប៉ុណ្ណោះ ។ ឯ សំនួរដែលគេលេីកយកជជែកតាមទូរទស្សន៍ក្នុងកម្មវិធី ឋានសួគ៌ឋាននរក ជាសាធារណៈនេះ កំពុងបំភ្លៃអោយពលរដ្ឋយល់ច្រលំលេី រយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំណត់ដោយ គជប និង ច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ មាត្រា ៧២ ។ ឬគិតថាការបំភ្លៃជាយុទ្ធសាស្ត្រ marketing ដេីម្បីផ្សាយកម្មវិធីខ្លួន ! យល់ខុសហេីយ"។ សូមទស្សនាវីដេអូខាងក្រោម៖