ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ ស្រីស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពេលលួចលុយគេ ហើយរត់គេចខ្លួនបាត់ អស់មួយសប្តាហ៍មក។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះថា ម៉ឺន ស្រីណែត អាយុ ២១ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅចល័តតាមបន្ទប់ផ្ទះជួល។ចំណែកជនរងគ្រោះមានឈ្មោះ កន ឆង់ អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជនលីដ។

តាមប្រភពពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ បានមកសុំស្នាក់នៅជាមួយគាត់ ក៏បានយល់ព្រមតាមការសុំស្នាក់របស់នាង ដោយយល់ថា ជាមិត្តភិក្តរបស់ក្មួយប្រុស ស្រាប់តែមកនៅបានបីថ្ងៃក្រោយមក គាត់បានត្រឡប់ពីវិញ បានឃើញក្មួយប្រុសគាត់ កំពុងដេកលក់ ឯនាងកំពុងអង្គុយនៅក្បែរនោះ។ នៅពេលនោះគាត់ក៏បានដេកក្បែរក្មួយរួចក៏បានប្រាប់ឲ្យនាងយកលុយទៅទិញម្ហូបញុាំ។
ក្រោយពេលមកពីទិញម្ហូបវិញ ជនសង្ស័យបានឃើញពូនិងក្មួយដេកលក់ ក៏ឆ្លៀតឪកាសបើកកាបូបយកលុយអស់ចំនួ៤០០ដុល្លារ ហើយក៏គេចខ្លួនបាត់តែម្តង។ ក្រោយពីស្វែងរករហូតដល់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ ក៏ប្រទះឃើញនាង កំពុងអង្គុយនៅលើរ៉ឺម៉ក់កង់បី ក៏ចាប់ខ្លួនឲ្យសមត្ថកិច្ចខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ តែម្តង៕