មុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារ ក្រោយពីផ្ទុះរឿង ក្នុងកម្មវិធី ឋានសួគ៍ ឬ ឋាននរក ត្រូវបានមហាជនរិះគន់ជាបន្តបន្ទាប់។

លោក អុឹម ជីវ៉ា បានរៀបរាប់ថា "សូមមេត្តាកុំរិះគន់ 30 ថ្ងៃត្រូវហើយ ?? នីតិកាលទី៥ ឆ្នាំ២០១៣ ឃោសនាមានរយៈពេល ៣០ថ្ងៃ ក្រោយមកការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨ ត្រូវបន្ថយមកត្រឹមតែរយៈពេល២១ថ្ងៃវិញ ប្រហែលជាកម្មវិធីយកឯកសារយោង ពី ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០២ ជំពូក ៧ មាត្រា៧២ មកដាក់ជាសំនួរហើយ ! ប្រហែលជាកម្មវិធីយកតាមច្បាប់ចាស់ បើច្បាប់ចាស់ត្រឹមត្រូវ តែបើច្បាប់ថ្មីខុសហើយ ។

ខ្ញុំសុំសំណូមពរដលកម្មវិធីលំដាប់ពិភពលោក ឋានសួគ៍ឬឋាននរក សូមមេត្តាកុំសួរសំណួប្រយោល ដែលគ្មានមូលដ្ឋានច្បាស់លាស់មានន័យថាបើគេបង្កើតច្បាប់ថ្មីត្រូវយកច្បាប់ថ្មីមកអនុវត្តន៍លើកសួជាសំនួរមិនមែនយកអាចាស់មកសួទេ ដើម្បីជៀសវៀងភាន់ច្រលំដែលកើតអោយអោយមានការរិះគន់ សូមអរគុណ"។




ប្រភព៖ អុឹម ជីវ៉ា