គាំទ្រពេញទំហឹង...ឯកឧត្តម គួច ចំរើន ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីវះកាត់មន្រ្តីពុករលួយឲ្យអស់...
-

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ​  បានចុះពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ប្រជាជន ខេត្តព្រះសីហនុ" បានរៀបរាប់ថា​"ប្រសាសន៍ប្ដេជ្ញាចិត្ត របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ

« ក្នុងនាមរដ្ឋបាលខេត្ត ធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រកាន់ខ្ជាប់នូវអភិក្រម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរ គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។ »


យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ ជាច្រើន បានសម្តែងការត្រេកអរ និង ស្រលាញ់ ឯកឧត្តម គួច ចំរើន ជាខ្លាំង ព្រោះតែលោកបានធ្វើរឿងជាច្រើន បន្ទាប់ពីលោកមកកាន់តំណែងនៅខេត្តព្រះសីហនុ៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ