ដូចដែលប្រិមិត្តបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងទៅដល់ កម្មវិធីមួយដែលមានឈ្មោះថា ឋានសួគ៌ និង ឋាននរក ដែលបានដាក់សំនួរសូរទៅបេក្ខជនដែលចូលរួមគឺលោក កៅ សីហា ហើយលោក កៅ សីហា ក៏បានឆ្លើយត្រូវស្រាប់តែខាងកម្មវិធី ចាន់ កែវនិមល ប្រាប់ថាសម្លើយនេះមិនត្រឹមត្រូវ ទើបធ្វើឲ្យកម្មវិធីនេះត្រូវបានគេរិះគន់។
ស្រាប់តែថ្មីៗនេះ កម្មវិធីឋាននរក ឋានសួគ៌របស់ទូរទស្សន៍ហង្សមាសដែលបានប្រកាសថាយុទ្ធនាការណ៍ឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេល30ថ្ងៃ។ តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រដែលរដ្ឋសភាជាតិបានបង្កេីតនៅឆ្នាំ2015រហូតមកដល់បច្ចុប្បន្ននេះ តាមមាត្រា72យុទ្ធនាការណ៍ឃោសនាបោះឆ្នោតមានរយៈពេល21ថ្ងៃ ពុំមែន30ថ្ងៃដូចអីដែលកម្មវិធីនេះបានប្រកាសនោះឡេីយ។
មិនយូរប៉ុន្មាន កម្មវីធី Heaven or Hell Cambodia ក៏ចេញមុខបកស្រាយផងដែថា ៖ ដោយសារមាន Fans សរសេរមកកាន់ផេក Heaven Or Hell Cambodia ស្នើរឲ្យបកស្រាយពីសំនួរមួយ។ យើងខ្ញុំសូមបកស្រាយនឹងពន្យល់ដូចតទៅ៖
.jpg?1564648448)
នៅលើសំណួរ សួរថា "តើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មានរយៈពេលប៉ុន្មានថ្ងៃ?" គឺយើងបានចង់សំដៅ សួរទៅកាន់ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ព្រោះចម្លើយដែលយើងផ្តល់ឲ្យជ្រើសរើស មានតែចម្លើយ ៣០ថ្ងៃ ទេ ដែលជាចម្លើយត្រឹមត្រូវ (យោងតាមសៀវភៅ ស ២០១៣) ។ ផ្ទុយទៅវិញ ប្រសិនបើសំនួរនោះចង់សំដៅទៅលើ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំផ្សេងទៀត នោះយើងនឹងផ្តល់ចម្លើយ ២១ ថ្ងៃ ដែលជាចម្លើយត្រឹមត្រូវ (យោងតាមច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ២០១៥)។
ដូច្នេះសូមមេត្តាកុំមានការភ័នច្រឡំ លើសំនួរនេះ។ អាចនិយាយបានថាសំនួរនេះយើងចង់ផ្តោតថាបេក្ខជនមានភាពរហ័សរហួនក្នុងការគិតឬទេមុនសម្រេចចិត្តឆ្លើយ។
ក្រោយពីកម្មវីធី Heaven or Hell Cambodia បានបកស្រាយហើយក្តីក៏ មហាជននៅតែបន្តការរិះគន់ដដែល ព្រោះតែរយៈពេលនៃការឃោសនាបោះឆ្នោតតំណាងរាស្រ្ត មានរយះពេល21ថ្ងៃសម្រាប់បច្ចុប្បន្ន សម្រាប់ការឃោសនាបោះឆ្នោតតំណាងរាស្រ្តពីមុនគឺមានរយៈពេលមួយខែ(30ថ្ងៃ)ប្រហែលជាគាត់ភាន់ច្រឡំហេីយនៃការបោះឆ្នោតពីមុនដោយគាត់ចង់សួរនៃការបោះឆ្នោតពីមុនឆ្នាំ២០១៣ដោយបច្ចុប្បន្នគេបានកែតម្រូវនៃការឃោសនាហេីយហេីយនិងសំនួរដាក់សួរមិនបានបញ្ជាក់ឆ្នាំ
-ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា៖មានរយះពេល១៤ថ្ងៃ (ពីមុន២១ថ្ងៃ)
-ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់៖មានរយះពេល១៤ថ្ងៃ(ពីមុន១៤ថ្ងៃដែល)
-ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត៖មានរយះពេល២១ថ្ងៃ(ពីមុនមួយខែ)៣០ថ្ងៃ)
-ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៖មានរយះពេល៨ថ្ងៃ(ពីមុន១៥ថ្ងៃ)
សូមទោសបេីត្រង់កន្លែងណាខុសសូមជួយកែតម្រូវផង សូមអរគុណ
មានវីដេអូ៖
.jpg?1564648472)
.jpg?1564648472)
.jpg?1564648472)
.jpg?1564648472)