ចាប់បានឈើគ្រញូង១០០ដុំ ស្មើនឹង ៥៨០គីឡូនៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដែលបានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ទោ ចន្ទ័ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទតាមបន្ទាត់ព្រំដែន ។

នៅវេលាម៉ោង ១២.១៥ នាទី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងរបស់កងការពារព្រំដែនលេខ៥០១ ( ល្បាតទី១ សហការជាមួយ ល្បាតទី៦)ចាប់បានឈើក្រញូងចំនួន ១០០ដុំ ស្មើនិង ៥៨០គីឡូក្រាម នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនMDS ដែលមានទីតាំង ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឡែកជនល្មើសរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នវត្ថុតាងឈើគ្រញូងត្រូវបានរក្សាទុកនៅទីបញ្ជាការកងអនុសេនាធំល្បាតទី១ ដើម្បីរង់ចាំទទួលបទបញ្ជាអនុវត្តបន្ត ។





ប្រភព៖ ពូការ៉េ បួន
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។