បើយោងតាមគណនីហ្វេសប៊ុក របស់លោក "Huy Bunleng" បានបង្ហោះសារថា "ក្រុងព្រះសីហនុ-(ជ្រុងមួយក្នុងសង្គម) Video ខ្លី ដែលពលរដ្ឋថតបានអ្នកបើកបររថយន្តក្រឡុកសុីមង់ត៍មួយគ្រឿង បើកបញ្ច្រាសផ្លូវ មិនញញើតនិងមិនស្តាប់ការបញ្ជាចរាចរណ៍របស់សមត្ថកិច្ច ក្នុងពេលដែលចរាចរណ៍កំពុងកកស្ទះនៅផ្លូវឃ្លាំងលើក្រុងព្រះសីហនុ ។
ករណីនេះហើយដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុមួយចំនួនទៀត នាំអោយកកស្ទះចរាចរណ៍ចរាចរណ៍ញឹកញាប់នៅក្រុងព្រះសីហនុ ពិសេសចំណុចផ្លូវឃ្លាំងលើ ដែលជាច្រកផ្លូវតែមួយគត់ ចេញ ចូល ក្រុងព្រះសីហនុ ក្នុងពេលដែលមានយានយន្តកាន់តែច្រើនឡើង"។
គ្រាន់តែបានឃើញវិដេអូនេះភ្លាម ក៏មានបងប្អូនបានចូលមកខមិនថា"ពួកនាក់បើកឡានក្រឡុងសុីម៉ងនិងអ្នកណាក៏គេខឹងដែរអីឡូវនិងបើកប្រហើនណាស់គួរតែអាជ្ញាធរធ្វើការណែនាំដល់ក្រុមហ៊ុនខ្លះទៅ"។ និងមានអ្នកខ្លះថា "វាអាងមានអាភយ័ឯកសិទ្ធបងប្អូនសង្កេតមើលឡានក្រឡុកស៊ីម៉ងភាគច្រើនអត់មានស្លាកលេខទេតែសមត្តកិច្ចមិនហ៊ានប៉ះពាល់ឡើយប្រហែលជាច្បាប់ចរាចផ្លូវគោកមានចំណុចណាមួយអនុគ្រោះដល់ឡាននឹងហើយ បើគ្មានស្លាកលេខ ស្មើនឹងអត់ឈាក អត់បង់ផ្លូវ ពីព្រោះការបង់ពន្ធផ្លូវ នឹងឈាកត្រូវការយកបណ្ណសំគាល់យាយន្ត បើក្រៅឡាក្រឡុកស៊ីម៉ង អត់ស្លាកលេខគេចមិនសូវរួចទេ (រិះគន់ដើម្បីស្ថាបនា)"៕
មានវិដេអូ៖
ប្រភព៖ Huy Bunleng