អាណិតណាស់...ភ្លៀងលាយលំនិងខ្យល់កន្ត្រាក់មួយមេធំ ធ្វើផ្ទះប្រជាពលរដ្ឋ រលំ និងរបើកដំបូលផ្ទះជាច្រើនខ្នង ស្លាប់មនុស្សម្នាក់ និងក្មេងពីរនាក់ទៀតរងរបួស...
-

កាលពីថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី មានករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំ និងខ្យល់កន្រ្តាក់ ធ្វើអោយរលំផ្ទះប្រជាពលរដ្ឋ ០១ខ្នង និងរបើកដំបូលផ្ទះ ០៧ខ្នង ហើយបណ្តាលឲ្យ ស្លាប់ ស្រ្តី០១នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងរងរបួស ក្មេងប្រុស-ស្រី ០២នាក់ នៅចំណុចភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។


ជនរងគ្រោះមានទី១. ឈ្មោះថា ពិន សៀន ភេទស្រី អាយុ៤៦ឆ្នាំ (ស្លាប់) ទី២. ឈ្មោះ សុខ នី ភេទស្រី អាយុ០៥ឆ្នាំ (រងរបួស) និងទិ៣. ឈ្មោះ ឈន សុភាន់ អាយុ០៥ឆ្នាំ (រងរបួស)។


ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋ ក៏បានរៀបចំពិធីបុណ្យសព តាមប្រពៃណី។ ចំណែកក្មេងទាំងពីរនាក់ ត្រូវរស់នៅកំព្រា កណ្តោចកណ្តែង ៕


ប្រភពៈ Sam Nang