កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បើយោងតាមគណនីហ្វេសប៊ុករបស់"សាធារណការ រាជធានីភ្នំពេញ" បានបង្ហោះសារយ៉ាងខ្លីថា "ប្រឡាយបេតុងស្ទឹងមានជ័យក្រោយស្ថាបនារួច"។

មហាជនបង្ហាញអារម្មណ៍ត្រេកអរ និងរីករាយ ជាខ្លាំង ក្រោយពីបានប្រឡាយដែលពីមុនពោរពេញទៅដោយសំរាម និងក្លិនស្អុយ ត្រូវបានកំចាត់ ចោលគ្មានសល់ នៅសល់តែប្រឡាយដែលស្រស់ស្អាត គ្មានសំរាម ដូចមុនទៀត ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានថ្លែងអំណរគុណ ចំពោះសាលាក្រុង ដែលបានកំចាត់សំរាមចោល ដើម្បីបង្កើនសោភ័ណភាពទីក្រុង ឲ្យមានភាពស្រស់ស្អាតទ្វេរឡើង។

ដោយឡែកមានមតិរបស់បងប្អូនយើង បានបង្ហោះសារថា "ស្អាតណាស់! តើមានគម្រោងធ្វើដល់ផ្លូវ ៣៧១ ដែរឬទេ? បើមានពិតជាប្រសើរណាស់ អាចជួយសម្រួលចរាចរណ៍ និងបង្កើនសោភ័ណភាពទីក្រុងយើងមួយកម្រិតថែមទៀត"។

ម្ចាស់គណនីហ្វេសប៊ុក Proeung Rithy បានបង្ហោះសារថា "សូមបងប្អូនមេត្តាជួយថែរក្សាផង? ដើម្បីសុខភាព និង សោភ័ណ្ឌភាព សូមកុំចោលសម្រាមចូលក្នុងប្រឡាយ?"។

និងមានម្ចាស់គណនីហ្វេសប៊ុក Veasna Yung បានបង្ហោះសារថា " ខ្ញំសូមសួរថាតេីសាលាក្រុងមានគំរោងសាងសង់បន្តររហូតដល់ស្ពានទី២ទេ?"៕
ប្រភព៖ សាធារណការ រាជធានីភ្នំពេញ