ចូលរួមសោកស្តាយផង...ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ទៀតហើយ ដែលស្លាប់ដោយសារតែជំងឺគ្រុនឈាម...
-

មួយរយៈពេលមកនេះ មានក្មេងៗជាច្រើន​បានស្លាប់ដោយសារតែជំងឺ គ្រុនឈាម ធ្វើឲ្យសាច់ញាតិ របស់ជនរងគ្រោះ ពិតជាមានការសោកស្តាយ និងក្រៀមក្រំជាខ្លាំង ។


ដោយឡែក​នៅថ្ងៃនេះមានក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតហើយ​ ដែលបានស្លាប់ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ។ នៅក្នុងគណនីហ្វេសប៊ុកមួយបានបង្ហោះសារយ៉ាងក្រៀមក្រំបំផុតនៅលើបណ្តាញសង្គមរបស់ខ្លួន និងសូមឲ្យបងប្អូនមេត្តាមើលថែកូនចៅរបស់លោកអ្នកឲ្យបានល្អ។ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Bong Thoun Love បានបង្ហោះសារថា "សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងសម្លាញ់?"។


ភ្ជាប់ជាមួយរូបភាពដ៏ក្រៀមក្រំនិងសោកសង្រែងហើយនោះ ក៏មានបងប្អូនយើងជាច្រើន​បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ។ ទន្ទឹមនិងនេះ ក៏មានបងប្អូនជាបានសួរថា​ ក្មួយស្រីគាត់អីបានស្លាប់ ។ ភ្លាមនោះ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "គ្រុនឈាមនិងខូចសួត"៕


ប្រភព៖​Bong Thoun Love