គួច ចំរើន មិនចង់និយាយច្រើន ព្រោះខ្លាចគេធុញ អញ្ចឹងមានតែយកថ្នាំទៅបាញ់ ជាសញ្ញា បើនៅតែមិនស្តាប់ទៀត ដឹងតែខ្ទេចហើយ.....
ព្រះសីហនុ ៖ ការអំពាវនាវ ជូនដំណឹង ណែនាំ និងចំណាត់ការ ត្រូវបានរដ្ឋបាលខេត្ត/ក្រុង បន្ដអនុវត្តជាជំហាន និងតាមស្ថានភាពជាក់ស្ដែងម្ចាស់សំណង់គ្រប់ប្រភេទ ដែលកំពុងធ្វើរំលោភលើដីចំណីផ្លូវ ប្រឡាយទឹក អូរ លូបង្ហូរទឹក ត្រូវចូលរួមសហការតាមការអំពាវនាវ និងការណែនាំជូនដំណឹងពីអាជ្ញាធរ ធ្វើការរុះរើចេញ ដើម្បីអាជ្ញាធរ បានធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតប នឹងបញ្ហាដែលកំពុងកើតមាន ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ។

សូមបញ្ចាក់ផងដែរថានៅកាលពីកន្លងទៅថ្មីៗនេះមានអាគារនិងហាងជាច្រើនកន្លែងនៅក្នុងខេត្តព្រះសីហនុស ត្រូវបានអជ្ញាធរចុះរុះរើរួចមកហើយ មិនថាជារបស់ចិនឬរបស់ខ្មែរទេឲ្យតែខុង និងមិនស្តាប់ការណែនាំរបស់ថ្នាក់ដឹងនាំ និងប្រហើននៅតែធ្វើគឺត្រូវតែទទួលរងការខាតបង់ហើយ ដូច្នេះសូមបងប្អូនក្នុងខេត្តទាំងអស់ ជួយគ្នាថែរក្សាសណ្តាប់ធ្នាប់នៅក្នុងខេត្តគ្រប់ៗគ្នា។














ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។