រំភើបណាស់...គ្រាន់តែមកពីថៃភ្លាម ក្រុមយុវជនសំរាម ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញទៅជួបពិភាក្សាភ្លែត...
-

កាលពីពេលថ្មីៗនេះ ក្រុមយុវជនសំរាម បានទៅប្រទេសថៃ​ និងបានយកដំណឹងល្អមួយ ចែកជូនបងប្អូនប្រជាជនកម្ពុជាយើង ។ ដោយឡែកក្រុមយុវជនសំរាមក៏បានចូលរួមជាមួយនឹងស្ថាប័ន GTO academy ( GIVE TO OTHER) ចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងការសំអាតបរិស្ថាននៅក្នុងក្រុងភ្នំពេញ កាយសំរាមចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករសប់លោក សាន ដារ៉ាវីត បានបង្ហោះសារថា​" ដំណឹងល្អថ្ងៃនេះ! យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានជួបប្រជុំ ពិភាក្សាជាមួយបងប្រុស។ បានឮពិតជាមិនស្មើនឹងបានជួបមែន មិនត្រឹមតែសុភាពរាបសារ មានចំនេះដឹង និងសីលធម៌ទេ ក្រៅពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្រុស ក៏មានគំនិតល្អៗ និងអនុសាសន៍មួយចំនួនធំដែលអាចឱ្យក្មេងជំនាន់ក្រោយដូចជាពួកខ្ញុំគួរយកគំរូតាម។


ថ្ងៃនេះបានជួបបុគ្គលវិជ្ជមានម្នាក់ទៀតហើយ គាត់បានត្រួសត្រាយផ្លូវដើរដល់ពួកយើងបានយ៉ាងល្អប្រសើរ។ ស្តាប់ទៅដូចជាលើកតំកើនគាត់ពេកហើយហ្ន៎ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមួយចំនួនដែលធ្លាប់បានជជែកជាមួយគាត់ប្រហែលជាអាចមានអារម្មណ៍ដូចជាខ្ញុំអ៊ីចឹងដែរ។ សូមអរគុណ បងប្រុសសំរាប់ ការគាំទ្រពីខាងក្រោយជាថវិការក្តី និង ជាចំណីអាហារក្តី កន្លងមកនេះ។ ខ្ញុំពិតជាមានមោទនៈភាពចំពោះបងណាស់ !ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា Ministry of Environment"៕



ប្រភព៖ San Dara Vit