គាំទ្រខ្លាំងណាស់ ! លោក ហេង ឡុង ផ្ទុះប្រតិកម្ម ចំពោះ តារាបង្ហាញម៉ូដ នៅ គី​ម​មួយ ដែលយករូបថតស្រាតមកបង្ហោះជាសាធារណៈ រួចថែមទាំងឲ្យនាង...
-

ហ្វេសប៊ុក ៖​ នៅកាលពីពេលថ្មីៗនេះផ្ទុះការិះគន់មួយពីសំណាក់បងប្អូនដែលនិយមនិងប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែ មានរូបភាពជាច្រើនសន្លឹករបស់ នៅ គី​ម​មួយ ដែលជាតារាបង្ហាញម៉ូដម្នាក់នៅក្នុងប្រទេសកម្ពុជា បានថតរូបលក្ខណៈស្រើបស្រាលជាមួយនិងបុរសជាជនជាតិបរទេសម្នាក់ ក្នុងលក្ខណៈស្រាត រួចបង្ហោះជាសារធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះស្រាប់តែលោក ហេង ឡុង ដែលជាប្រធានសមាជិកក្រុមប្រឹក្សាពិន័យ​ បានធ្វើការលើកឡើងឲ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនថា " ក្នុងនាមខ្ញុំបាទជាសមាជិកក្រុមប្រឹក្សាពិន័យ​ និងលើកសរសើរ​ របស់ក្រសួងវប្បធម៌​ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់​ សមាគមសិល្បករខ្មែរ​ សំណូមពរឱ្យតារា​បង្ហាញ​ម៉ូដ នៅ គី​ម​មួយ លុបរូបដែលបានផុសថ្មីៗនេះ​ ចេញពីបណ្ដាញសង្គម​ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់សីលធម៌​ និងវប្បធម៌ខ្មែរយ៉ាងខ្លាំង"៕