អាណិតណាស់ ! បងប្អូនព្រះសីហនុយើង ត្រូវលិចទឹកទៀតហើយបន្ទាប់ពីភ្លៀងមួយមេធំកាលពីថ្ងៃមិញ...
-

ក្រុងព្រះសីហនុ-ភ្លៀងមួយមេធំ វេលាថ្ងៃត្រង់ថ្ងៃ២សីហា២០១៩នេះ ធ្វើអោយតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុមានទឹកជន់លិច ដូចជានៅស្ពានអូរសំអាត និងតំបន់ទំនាបខ្លះទៀតក្នុងសង្កាត់លេខ៣និងសង្កាត់លេខ៤។ ករណីជំនន់ទឹកភ្លៀងនេះអជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីឯកឧត្តមគួច ចំរើនអភិបាលខេត្ត បានធ្វើការដោះស្រាយជាបណ្តើរៗដូចជាអោយគ្រឿងចក្រកាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរ ប្រឡាយជាដើម។(រូបភាពពីពលរដ្ឋ)។

ដូច្នេះហើយសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីព្រោះកម្ពុជានិងទទួលរងសម្ពាធពីខ្យល់ព្រុះជាច្រើនទៀតពីប្រទេសផ្សេងៗដែលជាប្រទេសជិតខាងយើង សូមប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសបងប្អូនដែលនៅតាមទីជនបទនិងតំបន់មាត់សមុទ្រ។